Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក​ស្រីរ័ត្ន​សុវណ្ណ​បញ្ចា​សិលា​ពី​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ ខណៈ​លោកស្រី​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​

spot_img

​ភ្នំ​ពេញ ​៖ ​ព្រះមហាក្សត្រ​ឡាយព្រះហស្ត​លេខា បញ្ចប់​នូវ​មុខ​តំណែង​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល​យោបល់​ ០៣ រូប ក្នុងនោះ​មាន​លោកស្រី​ សុខ​រ័ត្ន​សុវណ្ណ ​បញ្ចៈ​សីលា​ ជា​ប្រធាន​គណបក្ស​មួយ ខណៈពេល​លោក​ស្រី​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ខេត្ត​ព្រះវិហារ​។​

​ព្រះមហា​ក្សត្រ​សម្ដេច​ព្រះ​នរោត្ដម​សីហមុនី​ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​សមាសភាព​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ចំនួន 2 រូប​ គឺ​លោកស្រី​សុខ​រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​និង​លោក​ចន្ទ​ភាព​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។​បញ្ចប់​មុខតំណែង​លោកស្រី​ច័ន្ទ​មុនី ល​ក្ម្សី ពី​សមាសភាព​មន្ត្រី ​តំណាង​ក្នុង​លេខាធិការដ្ឋាន​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​ និង​ផ្ដល់​យោបល់​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ឡាយព្រះហស្ត​កាលពី​ថ្ងៃ​ទី 24 ខែ​មេសា​ ឆ្នាំ 2019​។​

​សូមបញ្ជាក់​ថា​លោកស្រី​សុខ​រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា​ត្រូវបាន​តុលាការ​ខេត្ត​ព្រះវិហារ​ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​បទ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ប្រឆាំង​ នឹងអំណាច​តុលាការ​ទៅ​រំដោះ​មនុស្ស​ដែល កំពុង ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ​។​

​សូមបញ្ជាក់​ថា លោកស្រី សុខ​រ័ត្ន សុវណ្ណ​បញ្ចៈ​សីលា អតីត​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ព្រះ​វិហារ ចាប់ខ្លួន​ជាមួយ​នឹង​សហការី ​ម្នាក់ទៀត កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៩ ដោយ​សង្ស័យ​ថា ជា​អ្នក​នៅ​ក្រោយ​នៃ​ការ​ដែល​ពលរដ្ឋ​រាប់សិប​នាក់ នាំគ្នា​ទៅ​តវ៉ា​ប៉ុនប៉ង​រំដោះ​អ្នក​ជាប់​ឃុំ​ ។​

​លោកស្រី សុខ​រ័ត្ន សុវណ្ណ​បញ្ចៈ​សីលា ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដែល​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្តល់​យោបល់ ដែល​ជា​គណបក្ស​ ១​ ក្នុងចំណោម​គណបក្ស​ទាំង​២០​ដែល​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។​

សមត្ថកិច្ច​បាន​ពង្រាយ​រថយន្ត​បាញ់​ទឹក​ជាច្រើន​គ្រឿង និង​ដាក់​កំណាត់ឈើ​នៅលើ​ដងផ្លូវ​ដើម្បី​រារាំង​ពលរដ្ឋ​រាប់សិប​នាក់ ដែល​បើក​​គោយន្ត សំដៅ​ទៅ​កាន់​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​។ នៅ​ទីនោះ​ដែល​មាន​ពលរដ្ឋ​ចំនួន​១៤ ត្រូវបាន​ចាប់ឃុំខ្លួន​កាលពីពេល​កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ នៅក្នុង​តំបន់​ដែន ជម្រក សត្វព្រៃ គូលែន ព្រហ្ម​ទេព​៕​ ​ដោយ ​៖​ កូឡាប​

spot_img
×