Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ដល់ប្រទេស​ផលិត​មីន មេត្តា​ជួយបោសសម្អាត​មីន​ទាំងនោះ ចេញពី​កម្ពុជា​ផង​

spot_img

ភ្នំពេញ ​៖​ លោក​ទេសរដ្ឋមន្ត្រី​លី ធុជ ក៏​បាន​ស្នើ​ដល់ ប្រទេស​ផលិត​មីន មេត្តា​ជួយ បោសសម្អាត​មីន​ទាំងនោះ ចេញពី​កម្ពុជា ពីព្រោះ​មីន​ជា​ច្រើន​គ្រាប់ កំពុង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លូតត្រង់​រង​បួស ស្លាប់ និង​ពិការ​។​

​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានអនុញ្ញាត​ឲ្យ​ឯកឧត្ត​ម Christopher Baltazar MONTERO, ឯកអគ្គរដ្ឋទូត​វិសា​ញ្ញា និង​ពេញ​សមត្ថភាព នៃ​សារ​ធា​រណ​រដ្ឋ​ប្រជាមានិត​ហ្វីលីពីន ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​វិស័យ​សកម្មភាព​មីន នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​មីន​។

​ជា​កិច្ច​ចាប់ផ្តើម លោក​ឯកអគ្គរដ្ឋទូត បាន​សម្តែង​ការសោកស្តាយ យ៉ាងខ្លាំ​នូវ​ការ​បាត់ប​ង់​លោក​ចាន់ រដ្ឋា ហើយ​លោក ក៏​ជា​អ្នក​បាន​គាំទ្រ​យ៉ាង​ខ្លាំង​នូវ​បេក្ខភាព លោក​ចាន់ រដ្ឋា ជា​អគ្គនាយក នៃ​មជ្ឈមណ្ឌល ARMAC នឹង​គាំទ្រ​យ៉ាងខ្លាំង នូវ​ការខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ឆ្ពោះទៅ​រក​កម្ពុជា​មួយ​គ្មាន​មីន នៅ​ឆ្នាំ​២០២៥​។ ជា​កិច្ច​បន្ត លោក​ទេសរដ្ឋមន្ត្រី លី ធុជ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន បាន​ជម្រាប​លោក​ឯកអគ្គរដ្ឋទូត​ផងដែរ​ថា កម្ពុជា​នៅ​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ជាច្រើន​គីឡូ​ម៉ែត​ក្រឡា ដែល​តម្រូវ​ធ្វើការ​បោសសម្អាត និង​តម្រូវ​ថវិកា​ប្រមាណ​៤០៦ លាន​ដុល្លារ​អាមេរិក ។

​មីន​ជា​ច្រើន​គ្រាប់​ត្រូវបាន​ផលិត​ដោយ​ប្រទេស​មួយចំនួន​ហើយ​បាន​នឹង​កំពុង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លូតត្រង់​រង​បួស ស្លាប់ និង​ពិការ​ជា​រៀងរាល់​ខែ ហើយ លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​ប្រទេស​ផលិត​មីន មេត្តា​ជួយ​បោសសម្អាត​មីន​ទាំងនោះ ចេញពី​កម្ពុជា ដើម្បី​ផ្តល់​សេចក្តីសុខ​ជូន​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ ៕​ ដោយ​ ៖​ កូឡាប​

spot_img
×