Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរង​ខេត្ត​ដឹកនាំ​មន្ត្រី​បន្ត​អនុវត្ត ទិវា​សម្អាត​អនាម័យ​បរិស្ថាន​ប្រចាំខែ លើក​ទី​៣០ នៅ​ខេត្ត​ស្វាយរៀង​

spot_img

ខេត្ត​ស្វាយរៀង ៖ ​លោក​តូច ប៉ូ​លី​វ៉ា​អភិបាលរង​ខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​បាន​ដឹកនាំ​មន្ត្រី​បន្ត​អនុវត្ត ទិវា​សម្អាត​អនាម័យ​បរិស្ថាន​ប្រចាំខែ លើក​ទី​៣០ នៅ​ខេត្ត​ស្វាយរៀង​បាន​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន នៅ​ទីតាំង​ចាប់​ពី​ខាង​មុខ​ការិយាល័យ​រដ្ឋ​សភា​ទៅដល់​ខាងក្រោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ផងដែរ​។​

​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថា ៖ ដោយ​អនុវត្ត​តាម​ការណែនាំ​របស់​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និងក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត និង​ចលនា​បំផុស​ស្មារតី ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត ក្រុង ស្រុក មន្ទីរ​-​អង្គភាព មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សម្អាត​អនាម័យ បរិស្ថាន គោលដៅ​ធ្វើឲ្យ​ទីក្រុង និង​ទីប្រជុំជន​កាន់តែ​មាន​សោភ័ណភាព​ស្រស់បំព្រង​គ្មាន​សំរាម​នៅ​តាម​ដងផ្លូវ តាម​ទីផ្សារ តាម​ទីប្រជុំជន តាម​សួនច្បារ និង​តាម​ទីសាធារណៈ ធានា​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ ។​ល​។

​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹង​ទៀតថា ៖ ដើម្បី​ចូលរួមចំណែក​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទី​ក្រុង​ស្អាត ថ្នាក់ដឹកនាំមន្ត្រីរាជការ​សាលាខេត្ត សាលាក្រុង​ស្វាយរៀង និង​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត បាន​បន្ត​ចុះ​ធ្វើ​ការសម្អាត​បរិស្ថាន នៅតាម​ដងផ្លូវ សួនច្បារ និង​ជុំវិញ​ផ្សារ ក្នុង​ក្រុង​ស្វាយរៀង ទៅ​តាមតម្រាយ​ផ្លូវ និង​ទីតាំង​ដែល​បាន​កំណត់ ៕ ដោយ ៖ វ៉ៃកូ​

spot_img
×