Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ការផ្សាយពាណិជ្ជកម្ម គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​បុណ្យ​វិសាខ​បូជា​

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ផ្អាក​ការផ្សាយពាណិជ្ជកម្ម គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​បុណ្យ​វិសាខ​បូជា និង​មាឃបូជា ដែល​ត្រូវបាន​ចាត់ទុកជា​ថ្ងៃ​ដ៏ សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដ៏​ច្រើន​លើសលប់​ដែល ប្រតិបត្តិ​នូវ​ជំនឿ​របស់​ព្រះពុទ្ធ​។​

​សេចក្តីជូនដំណឹង​របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៣០ ខែ​មេសា បានបញ្ជាក់​ថា ការផ្អាក​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង នៅ​ថ្ងៃ​បុណ្យ​ជាតិ​ទាំងពីរ​នេះ គឺ​ដើម្បី​ឲ្យ​ប៉ះពាល់​ដល់ វិស័យ​សាសនា​របស់​រដ្ឋ​។​

​លោក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា ពិធីបុណ្យ​វិសាខបូជា និង​មាឃបូជា គឺជា​ថ្ងៃ​ដែល រាជ​រដ្ឋភិបាល​បាន​កំណត់​ថា ជា​ថ្ងៃ​បុណ្យ​ជាតិ និង​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​រំឭក​ដល់ ព្រះសម្មាសម្ពុទ្ធ​ប្រសូត ត្រាស់ដឹង និង​ការចូល​និព្វាន ក្នុង​ថ្ងៃ​១៥​កើត ពេញ​បូណ៌មី ខែ​វិសាខ​។ ចំ​ណែ​ពិធី​បុណ្យ​មាឃបូជា ប្រារព្ធ​ឡើង​ក្នុងន័យ​រំឭក​ដល់​ថ្ងៃ ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស បង្កើត​ព្រះពុទ្ធសាសនា​ក្នុង​លោក នៅ​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រឹស្តសករាជ នា​ថ្ងៃ​ទី​១៥​កើត ខែ​មាឃ ក្រោយ​ព្រះអង្គ​ត្រាស់ដឹង​ចំនួន ៩​ខែ​គត់​។​

​លោក បាន​ណែនាំ​ដល់​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ សហការ​អនុវត្ត និង​ផ្សព្វផ្សាយ​ពី​ការហាមឃាត់ ចំពោះ​ការ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង នៅ​ថ្ងៃ​ទាំងពីរ​នេះ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។ ជាមួយគ្នានេះ ក៏​បាន​ព្រមាន​ចាត់វិធានការ តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​ខុស ដែល​ធ្វើឲ្យប៉ះពាល់​ដល់ សាសនា​របស់​រដ្ឋ​៕​ ដោយ​ ៖​ កូឡាប​

spot_img
×