Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​៤២ គ្រួសារ រស់នៅ​សង្កាត់​កោះរ៉ុង ចោទ​ឧកញ៉ា សុខ ប៊ុន ថា​បាន​ក្លែង​ឯកសារ​រំលោភ​ដីធ្លី ពួកគាត់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​ចំនួន​៤២​គ្រួសារ រស់​នៅលើ​កោះរ៉ុង​ក្រុងព្រះសីហនុ បង្ហាញ​កង្វល់ ខ្លាច​បាត់បង់​ដីធ្លី​ជាថ្មីទៀត និង​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ជាពិសេស សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ជួយ​អន្តរាគមន៍ និង​បញ្ជូន​មន្ត្រី​ឯករាជ្យ​ចុះ​អង្កេត​ទៅលើ សកម្មភាព របស់លោក​ឧកញ៉ា សុខ ប៊ុន និង​បក្ស​ពួកគេ ដែល​បាន​ក្លែង​ឯកសារ ប៉ុនប៉ង រំលោភ​យក​ដីចម្ការ និង​ដី លំនៅឋាន​ធ្លាប់​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​មកហើយ​។​

​ក្តីបារម្ភ​នេះ បាន​ឈានដល់​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ បានដាក់​ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​ទៅ លោក សេង ហ៊ួ​លៀង ចៅសង្កាត់​កោះរ៉ុង និង លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ចុងខែ​មេសា ឆ្នាំ​២០១៩ ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍ បញ្ឈប់​សកម្មភាព របស់លោក សុខ ប៊ុន ឲ្យ​បាន​ឆាប់​។​

​ទាក់ទង​បញ្ហា​នេះ តំណាង​ប្រជាពលរដ្ឋ ៤២​គ្រួសារ រស់នៅ​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ បាន​អះអាង​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន cen.com.kh ដឹងថា នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩​ស្អែក​នេះ ពួកគាត់​មាន​គម្រោង​ប្រមូលផ្តុំ​គ្នា​ឡើងទៅ​សាលាខេត្ត​ព្រះសីហនុ ដើម្បី​ស្នើសុំ​ជួប​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ជូន​ពួកគាត់​ឲ្យ​មាន​យុ​ត្តិ​ធ៌​ម​ឡើងវិញ​។​

​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ លោក សុខ ប៊ុន អគ្គ​នាយ ក្រុមហ៊ុន សុខ​ប៊ុន គ្រុប និង ក្រុមការងារ​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ បាន នាំយក​ម៉ាស៊ីន ជី​ភី​អេស (GPS) យកទៅ​ចុច វាស់​លើ​បរិវេណ​ដីធ្លី របស់​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ដែល​កំពុង​កាន់កាប់ នៅ​ចំណុច ពយ តា ផេង ពយ អាពត និង ថ្ម ជញ្ជាំង ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ រ៉ុង ក្រុង និង ខេត្ត ព្រះសីហនុ​ម្តង​រួចមកហើយ ប៉ុន្តែ​កាលណោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​។​

​ងាក​មក​លិខិតស្នើ​ជួយ​អន្តរាគមន៍ របស់​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ដាក់ ជូន ចៅសង្កាត់​កោះរ៉ុង និង អភិបាល ខេត្ត​ព្រះសីហនុ កាលពី​ចុងខែ​មេសា ឆ្នាំ​២០១៩​នេះ​បង្ហាញថា ពួក គាត់​មាន​កិច្ចសន្យា​ផ្ទេរ សិទ្ធិ កាន់កាប់ ដី ពី ឆ្នាំ ២០១៣ និង ពាក្យ ស្នើសុំ កាន់កាប់ ដី ប្រើ ប្រាស់ ចុះ ថ្ងៃទី​៦ ខែ តុលា ឆ្នាំ ២០០៨ ចុះ ហត្ថលេខា ដោយ លោក អ៊ួ​ង និ​ត អតីត ចៅ សង្កាត់ កោះរ៉ុង​។ ហើយ​ថា ដីធ្លី​ខាងលើនេះ ពួកគាត់​មាន​សា​លាក​ប័ត្រ​ព័ត៌មាន ចុះ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៥ និង​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ត្រឹមត្រូវ​ស្របច្បាប់​។​

​ប្រជាពលរដ្ឋ​ខ្លះ​ឲ្យ​ដឹង​ទៀតថា ពួក គាត់​បានមក​រស់ នៅលើ​កោះរ៉ុង តាំង ពី ពួក គាត់ មាន​អាយុ ១៥ ឆ្នាំ និង​អ្នក​ខ្លះទៀត បានមក​រស់នៅ​កាលពី​ឆ្នាំ​២០០០​មកម្ល៉េះ ដោយបាន ប្រកប របរ ធ្វើ ចម្ការ ដើម្បី ចិញ្ចឹម ជីវិត និង បាន ដាំ ដំណាំ កសិកម្ម មួយ ចំនួន នៅ លើដី​នោះ រួមមាន​ដំណាំ ដូង ខ្នុរ និង ស្វាយចន្ទីរ​ជាដើម នៅលើ​ដី​នោះ​ជាក់ស្តែង​ត​។​

​ប្រជាពលរដ្ឋ​បន្តថា ការ​រស់ នៅ និង កាន់កាប់ ដីចំការ រៀងៗ ខ្លួន របស់​ពួកគាត់​បន្ត រហូតមក ដល់ បច្ចុប្បន្ន នេះ ក៏មាន​ការទទួល ស្គាល់ ពី អាជ្ញាធរ មូលដ្ឋាន ភូមិ សង្កាត់ និង ក្រុង ព្រះសីហនុ ថែម ទៀត ផង​។ ពិសេស ជាង នេះ ដី លំនៅឋាន និង ដីចម្ការ របស់​ពួកគាត់​ទាំង​៤២​គ្រួសារ ត្រូវបាន​ស្ថាប័ន​ជំនាញ នៃ​ក្រុមការងារ​ថ្នាក់ជាតិ មាន​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រី​ពាក់ព័ន្ធ ខេត្ត​ព្រះសីហនុ បាន​ចុះ​វាស់វែង កំណត់​ក្បាលដី ត្រៀម​ចេញ​បណ្ណ​កម្មសិទ្ធិ និង​បានប្រកាស​បិទ​ផ្សាយ ទិន្នន័យ​ក្បាលដី​ជា​សាធារណៈ​នូវ​ឯកសារ​សូ​រិ​យោ​ដី​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់ ដី ដែល​ក្រុមការងារ​បច្ចេកទេស បាន​ចុះបញ្ជី​ដីធ្លី និង​បាន​ចុះ​វាស់វែង​ប្រមូល ទិន្នន័យ​ក្បាលដី​រួចរាល់​ស្របតាម​នីតិវិធី​ច្បាប់​។ ជាងនេះទៀត ខាង​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី​ក៏បាន​ទុកពេល ១៥ ថ្ងៃ សម្រាប់​ឲ្យ​អ្នកពាក់ព័ន្ធ​ធ្វើការ​តវ៉ា គឺ​ចាប់ពី​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៧ ដល់​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៧​។​

​ត្រង់ចំណុច​នេះ ប្រជាពលរដ្ឋ​ទាំង ៤២ គ្រួសារ បាន​សំណូមពរ ដល់ លោក យន្ត មីន អភិបាល ខេត្ត ព្រះសីហនុ​, លោក ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា ពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ជួយ​អន្តរាគមន៍ និង អង្កេត ទៅលើ​សកម្ម ភាព របស់ លោក ឧកញ៉ា សុខ ប៊ុន និង បក្សពួក ដែល បាន​ឃុបឃិត ក្លែង​ឯកសារ ប៉ុនប៉ង រំលោភ យក ដីធ្លី របស់​ពួក គាត់ នៅ លើ កោះរ៉ុង ដោយ ឲ្យ​បាន​ឆាប់​អនុគ្រោះ​ផង​។​

​យ៉ាងនេះ​ក្តី ភ្នាក់ងារ​សារព័ត៌មាន cen មិនទាន់​អាចទាក់ទង លោក យន្ត មីន អភិបាល ខេត្ត​ព្រះសីហនុ ដើម្បី បំភ្លឺ ជុំវិញ វិវាទ ដីធ្លី រវាង ប្រជា ពល រដ្ឋ ៤២ គ្រួសារ រស់ នៅ ភូមិ ព្រែក ស្វាយ សង្កាត់ កោះរ៉ុង មាន ទំនាស់ ជាមួយ លោក ឧកញ៉ា សុខ ប៊ុន ដើម្បី​ស្នើសុំ​ការធ្វើ​អត្ថាធិប្បាយ​បាន​នៅឡើយ​ទេ នៅ ល្ងាច​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩​នេះ​។​

​ចំណែក លោក​ឧកញ៉ា សុខ​ ​ប៊ុន ដែលមានលំនៅឋានជាអចិន្ត្រៃយ៍ នៅ រាជធានី ភ្នំពេញ ក៏ មិន ទាន់ ស្នើសុំ ការ បំភ្លឺ ជុំវិញ ការ ចោទ ប្រកាន់ របស់ ប្រជា ពលរដ្ឋ ទាំង ៤២ គ្រួសារ ដែល ចោទ​រូបលោកថា​បានក្លែងឯកសារ រំលោភ យក ដីធ្លី របស់ ពួក គាត់ បានទេ​តាម​ទូរស័ព្ទ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​និយាយ​ស្តាប់​គ្នា​មិនបាន​។​

​យ៉ាងនេះ​ក្តី​យោងតាម​ឯកសា​ចុះ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ​២០១៨ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ផ្ញើជូន​អភិបាល ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា ក្រសួង រៀបចំ​ដែនដី​បាន​ឯកភាព​ជាគោលការណ៍​ប​ង្កើ​ត​ក្រុមការងារ​ចុះ​ពិនិត្យ​វាស់វែង​ក្បាលដី​ទំហំ​ជាង ៥ លាន (៥.២៥០.០០០) ម៉ែត្រការ៉េ​របស់​ឈ្មោះ​សុខ ប៊ុន ស្ថិតនៅ​ភូមិ​ព្រែក ស្វាយ សង្កាត់ កោះរ៉ុង ក្រុង និង ខេត្ត ព្រះសីហនុ​។ លិខិត​នេះ បានស្នើ​សុំ​ឲ្យ​រដ្ឋបាល ខេត្ត​ព្រះសីហនុ ចាត់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​អនុវត្ត​ការងារ​ខាងលើ នេះ​ឲ្យ បាន​ជោគជ័យ​។​

​សំណើ​ខាងលើនេះ ក្រសួង រៀប ចំ​ដែនដី បាន​ចាត់​ឲ្យ លោក សួន សូ​ផា ដឹកនាំ ក្រុម ការងារ ចុះ សហការ អនុវត្ត ការ ងារ​វាស់វែង ទំហំ​ផ្ទៃ ដី ខាង លើ ជាមួយ អាជ្ញាធរ ពាក់ព័ន្ធ ខេត្ត នៅ ថ្ងៃ ទី ២២ ខែ មីនា ឆ្នាំ ២០១៨ ឲ្យ​មាន​ប្រសិទ្ធភាព​ផងដែរ​។​

​យ៉ាងណា​ក៏ដោយចុះ នៅក្នុង​លិខិត​សរសេរ​ដៃ មាន​ផ្តិត​ស្នាម​មេដៃ ចុះ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ របស់ ក្រុមការងារ​ចុះ​វាស់វែង​ចុះ​វាស់វែង​ដីជូ​ន ឈ្មោះ សុខ ប៊ុន មាន​ទីតាំងនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​បដិសេធ និង​មិន​ទទួលស្គាល់​ទំហំ​ដី​លេខ ៦៩ ក​.​រ របស់លោក សុខ ប៊ុន ចុះ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០០២​ទេ​។​

​កាលណោះ​ក្រុមការងារ​ចុះ​វាស់​វេ​ង​ដី​ខាងលើ មាន​សមាសភាព​ចំនួន ៦​នាក់ ដោយ​ពួកគេ​បាន​អះអាងថា ការចុះវាស់វែង​ដី របស់លោក សុខ ប៊ុន ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ថា យោងតាម​ការចុះវាស់វែង​ដី​ជាក់ស្តែង គឺ​ទីតាំង​ដី​ពិតប្រាកដ របស់លោក សុខ ប៊ុន ពេលនោះ គឺមាន​ទទឹង​ប្រវែង ១០៥​ម៉ែត្រ និង​បណ្តោយ ៥០០​ម៉ែត្រ មាន​ទំហំ​សរុប ៥២៥០០​ម៉ែត្រការ៉េ​គត់​។​

​ត្រង់ចំណុច​នេះ ក្រុមការងារ​ចុះ​វាស់វែង​ដី​ខាងលើ បានបញ្ជាក់​នៅក្នុង​លិខិត​ដដែល​ថា ព្រំដី​របស់លោក សុខ ប៊ុន គឺមាន​ព្រំ​៖ ខាងជើង​ទល់នឹង ឆ្នេរ​ថ្ម​សមុទ្រ ១០៥​ម៉ែត្រ​។ ខាងត្បូង​ទល់នឹង​ចង្កេះភ្នំ​ថ្ម​ជញ្ជាំង​។ ខាងកើត​ទល់នឹង ដី​លោក ទេព វុទ្ធី និង​ខាងលិច​ទល់នឹង ៥០០​ម៉ែត្រ ពី​ដៃ​អូរ​ទឹកសាប​ជាប់​ដី ជី វិស័យ និង​ពី​កូន​កោះ​ដូង​។​

​ទាក់ទិន​បញ្ហា​នេះ លោក កែវ ពៅ មេភូមិ​ព្រែក​ស្វាយ​បច្ចុប្បន្ន និង​លោក អ៊ួ​ង និ​ត អតីត​ចៅសង្កាត់​កោះរ៉ុង បាន​បញ្ជាក់ថា ដី របស់លោក សុខ ប៊ុន មាន​ទំហំ​ត្រឹមតែ​ទទឹង ១០៥​ម៉ែត្រ និង​បណ្តោយ ៥០០​ម៉ែត្រ ឬ​មាន​ទំហំ​ស្មើ ៥​ហិច​តា និង​២៥​អា​តែប៉ុណ្ណោះ​។ ដី​ក្រៅពីនេះ គឺជា​ដី របស់​ប្រជាពលរដ្ឋ​ផ្សេង ដែល​រស់​នៅក្បែរនោះ​។ ដូច្នេះ​លោក​បដិសេធ​មិន​ទទួលស្គាល់​ឯកសារ​ទិញ​លក់​ដី របស់លោក សុខ ប៊ុន ដែល មាន​ទំហំ​លើ​ពី​ទំហំ​ដី​ខាងលើនេះ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក អ៊ួ​ង និ​ត អតីត​ចៅសង្កាត់​កោះរ៉ុង បាន​បដិសេធ​មិន​ទទួលស្គាល់​លិខិត​លេខ ៦៩ ក​.​រ ចុះ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០០២ ដែលជា​ការទិញ និង​លក់ របស់ លោក សុខ ប៊ុន និង​លោក ម៉ា ទី នោះ​ជាដាច់ខាត។​

​ចំ​ណុ​ចេះ លោក អ៊ួ​ង និ​ត បានទទួល​ស្គាល់​ទំហំ​ដី ទិញ​លក់ របស់ លោក សុខ ប៊ុន មាន​ទំហំ ១០៥​ម៉ែត្រ គុណ ៥០០​ម៉ែត្រ ឬ​ស្មើ​៥២៥០០​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​។

​លោក កែវ ពៅ មេភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ ក៏បាន​សរសេរ​លិខិត​បដិសេធ​មួយច្បាប់​ផ្ញើជូន លោក ចៅសង្កាត់​កោះរ៉ុង និង​ពលរដ្ឋ​ទាំង ៤២​គ្រួសារ ដោយបាន​បដិសេធថា រូបលោក​មិន​ទទួលស្គាល់​លិខិតស្នើ​សុំ​កាន់កាប់​ប្រើប្រាស់​ដីចំការ​ចាស់ និង​លិខិត​ផ្ទេរសិទ្ធិ របស់ ឈ្មោះ សុខ ប៊ុន ដែល​បាន​ទិញ​ពី​ឈ្មោះ ម៉ា ទី ជា​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ខាងលើ​នោះទេ​។

​ងាក​មក លោក សេង ហ៊ួ​លៀង ចៅសង្កាត់​កោះរ៉ុង​បច្ចុប្បន្ន ក៏បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ក្រុមការងារ​ថ្នាក់ជាតិ នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជួយ​រក​ដំណោះស្រាយ​លើ​បញ្ហាដីធ្លី ជូន​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ដើម្បី​ផ្តល់​យុ​ត្តិ​ធ៌​ម​ជូន​ភាគី​ពាក់ព័ន្ធ ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​។​
​លោក​ចៅសង្កាត់​រូបនេះ ប្រកាស​គាំទ្រ និង​ទទួលស្គាល់​វត្តមាន របស់​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ បាន​ចូលមក​រស់នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​ពិតប្រាកដ​មែន​។

​គួររំលឹកថា លោក ឧកញ៉ា សុខ ប៊ុន អគ្គ​នាយ ក្រុមហ៊ុន សុខ ប៊ុន គ្រុប កាល ពី ថ្ងៃ ទី ១៨ ខែ កក្កដា ឆ្នាំ ២០១៥ ត្រូវ បាន តុលា ការ សាលា ដំបូង រាជធានី ភ្នំពេញ ចាប់ ដាក់គុកម្តង រួចមកហើយ ពីបទហិង្សាដោយ ចេតនា មាន ស្ថាន ទម្ងន់ ទោស ដោយសារ លោក សុខ ប៊ុន និង អង្គរក្ស បាន វាយ ទាត់ ធាក់ ទៅ លើ អតីត ពិធី​ការី​នី ទូរទស្សន៍ CTN គឺ កញ្ញា ឯក សុជាតា នៅ ក្នុង ភោជនីយដ្ឋានមួយកន្លែង ក្នុងរាជធានី ភ្នំពេញ ​៕ ដោយ​៖ ដែន សីមា​

spot_img
×