Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​អ្នកព័ត៌មាន​អន្តរជាតិ​៥០០​នាក់ ឲ្យ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត ដោយ​ឥតគិតថ្លៃ​

spot_img

​ភ្នំពេញ ​៖ លោក ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានដាក់​លិខិត​មួយច្បាប់​ដោយ​គោរព​ជូនទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ស្នើសុំ​ការអនុញ្ញាត​គណប្រតិភូ អ្នកសារព័ត៌មាន​អន្តរជាតិ​ជាតិ​សាសន៍​ចំនួន​៥០០​នាក់ ឲ្យ​បាន​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ឥតគិតថ្លៃ​។

​បើ​យោងតាម​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​ទទួលបាន​នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩​នេះ បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ដោយ​បានទទួល​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​នឹង​រៀបចំ សន្និសីទ​កំពូល​សារព័ត៌មាន​អា​ស៉ី ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១០-១៥ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បន្ថែមទៀត​ថា ក្នុងឱកាស​ស្នាក់នៅ​ក្នុង​ខេត្តសៀមរាប ក្រសួង​ព័ត៌មាន​សូម​សុំ​ការអនុញ្ញាត ឲ្យ​គណៈប្រតិភូ​អ្នកសារព័ត៌មាន​អន្តរជាតិ​ចំនួន​៥០០​នាក់ បាន​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប ដោយ​ឥត​បង់ថ្លៃ ក្នុង​បំណង​ផ្តល់​ការស្វែងយល់​អំពី​វប្បធម៌ និង​អរិយធម៌​កម្ពុជា និង​ផ្សាយ​តាម​ប្រព័ន្ធ​ឃោសនា​របស់ខ្លួន​។ ដំណើរ​ទស្សនកិច្ច​នេះ​គ្រោង​ធ្វើឡើង នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​។​
​សូម​បញ្ជាក់ដែរថា អ្នកសារព័ត៌មាន​អន្តរជាតិ​ជាតិ​សាសន៍​ប្រមាណ ៥០០​នាក់ មកពី​បណ្តា​ប្រទេស​នានា​ទូទាំង​ពិភពលោក នឹងចូលរួម​សន្និសីទ​កំពូល​សារព័ត៌មាន​អា​ស៉ី​ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​ខាងមុខនេះ​។ ក្នុងអំឡុងពេល​ស្នាក់នៅ​ខេត្តសៀមរាប រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ គ្រោង​នាំ​អ្នកព័ត៌មាន​បរទេស​ទាំង​នេះ ចូលទៅ​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត ដើម្បី​ឲ្យ​ពួកគេ​ផ្សព្វផ្សាយ​ពី​ប្រាសាទអង្គរវត្ត​ទៅកាន់​ពិភពលោក​៕​ ដោយ​៖​កូ​ឡាប​

spot_img
×