Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ បានស្នើ​ឲ្យ​អ្នកសារព័ត៌មាន សរសេរ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ​គ្រប់​ជ្រុងជ្រោយ និង​ចូលរួម​ប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ​

spot_img

​ភ្នំពេញ ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​អ្នកសារព័ត៌មាន សរសេរ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ​គ្រប់​ជ្រុងជ្រោយ និង​ចូលរួម​ប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឡើង​ដោយ​ជន​អគតិ​មួយចំនួន​ដើម្បី​បម្រើ​ផលប្រយោជន៍​មហិច្ឆតា​លោភលន់​របស់ខ្លួន​កំពុងតែ​គំរាមកំហែង​សុខសន្តិភាព​ប្រជាធិបតេយ្យ​និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​សារ​ថា ខួប​លើក​ទី 26 នៃ​ទិវា​សារពត៌មាន​សកលលោក​ឆ្នាំនេះ បាន​ផ្ដោតលើ​ប្រធានបទ «​តួនាទី​ប្រកបដោយ​សក្តានុពល​រប​ស់​អ្នកសារព័ត៌មាន​ក្នុងការ​គាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សារលិខិត​ចំនួន​៣​ទំព័រ ដើម្បី​អបអរសាទរ​ទិវា​ដ៏​មាន​សារសំខាន់​មួយ​នេះ ដោយបាន​បញ្ជាក់ថា ប្រធានបទ​នេះ​គឺ​ពិត​ជាមាន​សារៈសំខាន់​ស្របតាម​បំណងប្រាថ្នា​និង​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​សកលលោក​ទាំ​ង​មូល​ដើម​ចប់​បាន​សុខសន្តិភាព ប្រជាធិបតេយ្យ​និង​ការអភិវឌ្ឍ ដែល​ផ្ដើមចេញពី​ការចូលរួម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តែមាន​ថាមពល និង​ការទទួលខុសត្រូវ​ក្នុងការ​ផ្តល់ព័ត៌មាន​ពិត​តាម​វិជ្ជាជីវៈ ដើម្បី​កសាង​សង្គម​មួយ​ក៏ដូចជា​ពិភពលោក​ទាំងមូល​ឲ្យ​មាន​យុត្តិធម៌​សុខសន្តិភាព​និង​ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​សម្រេច​គោលដៅ​សន្តិភាព​និង​ការអភិវឌ្ឍ​សកលលោកប្រកប​ដោយ​ចីរភាព​។​

​ក្នុង​សារលិខិត​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូស​រំលេច​ពី​សារសំខាន់​ជាច្រើន​របស់​អ្នកសារព័ត៌មាន​ក្នុង​បុព្វហេតុ​សង្គមជាតិ ហើយ​ក៏បាន​អំពាវនាវ​ឱ្យ​អ្នកព័ត៌មាន​រួមគ្នា បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ ក្នុងការ​រួមចំណែក​ក​សាង និង​អភិវឌ្ឍន៍​សង្គម​បាន​កាន់តែ​ល្អប្រសើរ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​សំដែង​នូវ​ការកោតសរសើរ​ដោយស្មោះ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញបេសកកម្ម​របស់​ខ្លួន​ក្នុងការ​ផ្សព្វផ្សាយ នៅ​ចែករំលែក​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​បានដឹង និង​ស្វែងយល់​អំពី​ព្រឹត្តិការណ៍​ដែល​កំពុងមាន​ការប្រែប្រួល​នៅក្នុង​ទូទាំង​សាកលលោក​តម្រូវ​ឲ្យ​អ្នកសារព័ត៌មាន​ធ្វើការ​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា​ដើម្បី​បំពេញ​សេចក្តី ត្រូវការ​របស់​ប្រជាព​រដ្ឋ តើ​បច្ចុប្បន្ន​ព័ត៌មាន​បានក្លាយ​ទៅជា​ចំណីអាហារ​ដែល​គេ​ចង់ដឹង​និង​ចង់​ស្វែងយល់​។​

​ការបើក​ទូលាយ​នូវ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា បានធ្វើ​ឲ្យ​វិស័យនេះ​មានការ​រីកចម្រើន​លូតលាស់​យ៉ាង​ឆាប់រហ័ស​ទាំង​សារព័ត៌មាន​បោះពុម្ពផ្សាយ សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អន​ឡាញ ដែលមាន​និន្នាការ​ផ្សេងៗ​គ្នា ស្របតាម​ស្ថានភាព​នយោបាយ​និង​ការអភិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​ទំនើប​នាបច្ចុប្បន្ន​ដែល​អាច​ផ្សព្វផ្សាយ​និង​ចែករំលែក​ព័ត៌មាន​ទូទាំង​ពិភពលោក​បាន​យ៉ាង​ឆាប់រហ័ស​។​

​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកបដោយ​សក្តានុពល​ក្នុងការ​គាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ គឺ​ទាមទារ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ខិតខំ​ប្រឹងប្រែង​បន្តទៀត​នូវ​ការអភិវឌ្ឍ​សមត្ថភាព​យល់ដឹង​រប​ស់​ខ្លួន និង​មាន​ភាពស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ក្លាហាន​ហ៊ាន​និយាយ​ការពិត ធ្វើការ​រិះគន់​ក្នុងន័យ​ស្ថាបនា​និង​ហ៊ាន​ទទួលយក​ការពិត ដើម្បីឱ្យ​ព័ត៌មាន​របស់ខ្លួន​ក្លាយជា​ព័ត៌មាន​ពិត​ហើយ​ធ្វើការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​គ្រប់​តថភាព​សង្គម ដើម្បី​ចូលរួមចំណែក​កសាង​សង្គម​មួយ​ឲ្យ​មាន​ភាពយុត្តិធម៌​សុខសន្តិភាព​និង​មានការ​អភិវឌ្ឍ​ដែលជា​បំណងប្រាថ្នា​របស់​មនុស្ស​ជាតិ​នៅ​ទូទាំង​សាកលលោក​។ សម្ដេច​ក៏បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ជាតិ​និង​អ្នកសារព័ត៌មាន​បរទេស​ទាំងអស់ ដែល​កំពុង​បំពេញការងារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បំពេញការងារ​នៅ​បរទេស​ក្តី សូម​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ជៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​តែមួយ​ជ្រុង​ដោយ​មិនបាន​ទៀងទាត់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​ធ្វើការ​ឆ្លុះបញ្ចាំង​សភាពការណ៍​ទាំងមូល​ដោយ​ពុំបាន​គិតគូរ​អំពី​ក្រឹ​ត​ក្រម​ក្បួនខ្នាត​នៃ​ការសរសេរ​ព័ត៌មាន រឿង​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​បំប៉ោង​សភាពការណ៍​និង​បន្តុះបង្អាប់​ញុះ​ញ៉ុ​ង​អុជអាល ឲ្យ​មានការ​ស្អប់ខ្ពើម​ប្រកាន់ពូជសាសន៍​ពណ៌​សម្បុរ​ភេទ​ជំនឿ​សាសនា​និន្នាការ​នយោបាយ រឿង​ស្ថានភាព​ដ៏ទៃទៀត​ដែល​ធ្វើអោយមាន​អរិភាព​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​បង្ក​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង ឬ​បង្ក​ឲ្យ​មានទំនាស់​ជាមួយ​បរទេស​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេសជាតិ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន នឹងត្រូវ​បន្ត​ខិតខំ​អភិវឌ្ឍ​ខ្លួន​ឲ្យ​មាន​សមត្ថភាព​ក្នុង​ការវិភាគ​សភាពការណ៍​ទាំង​ព្រឹត្តិការណ៍​ជាតិ​និង​អន្តរជាតិ​ឲ្យ​ស៊ីជម្រៅ ដើម្បី​ដើរទា​ន់​ការវិវត្ត​សភាពការណ៍​ទាំង​នៅក្នុង​ប្រទេស​នៅក្នុង​តំបន់​និង​នៅក្នុង​សកលលោក​នៅពេល​បច្ចុប្បន្ន និង​ចូលរួម​ប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឡើង​ដោយ​ជន​អគតិ​មួយចំនួន​ដើម្បី​បម្រើ​ផលប្រយោជន៍​មហិច្ឆតា​លោភលន់​របស់ខ្លួន​កំពុងតែ​គំរាមកំហែង​សុខសន្តិភាព​ប្រជាធិបតេយ្យ​និង​ការអភិវឌ្ឍ​លើ​សកលលោក​ទាំងមូល​។​

ខាងក្រោម​នេះ​ជា​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើជូន​ជនរួមជាតិ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​សាកលលោក​៖​

​ដោយ​៖​កូ​ឡាប​

spot_img
×