Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន នឹងសរសេរសារដ៏មានសារសំខាន់លើសៀវភៅក្រាំងមាស នៃការចូលរួមរំលែកទុក្ខជូនដល់វិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់

spot_img

វៀតណាម ៖ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា សម្តេចនឹងសរសេរសារដ៏មានសារសំខាន់លើសៀវភៅក្រាំងមាស នៃការចូលរួមរំលែកទុក្ខ ដើម្បីជាការជូនដំណើរជាលើកចុងក្រោយជូនដល់វិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់។

នៅរាត្រីថ្ងៃទី២ ខែឧសភា ២០១៩ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មុនពិធីគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ នៅព្រឹកថ្ងៃស្អែក។ ក្នុងជំនួបពិភាក្សាគ្នានោះ លោកនាយករដ្ឋមន្រ្តីវៀតណាម បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាម លោកផ្ទាល់សូមសំដែងនូវការគោរពយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា  អញ្ជើញ​គោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ ដែលជាមេដឹកនាំដ៏ឆ្នើមរបស់ប្រទេសនិងប្រជាជន វៀតណាម។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍អរគុណ ជូនចំពោះ លោកនាយករដ្ឋមន្រ្តីវៀតណាម ដែលបានជួយសំរួលដល់គណៈប្រតិភូកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកឡេ ឌឹកអាញ់ ដែលជាមេដឹកនាំកំពូលមួយរូបរបស់ប្រទេសវៀតណាម ដែលមានគុណ បំណាច់ជួយរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិន ឲ្យវិលត្រឡប់មកវិញនៃរបប ប៉ុល ពត។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា សម្តេចនឹងសរសេរសារដ៏មានសារសំខាន់លើសៀវភៅក្រាំងមាស នៃការចូលរួមរំលែកទុក្ខ ដើម្បីជាការ​ជូនដំណើរជាលើកចុងក្រោយជូនដល់វិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់។ សម្តេច តេជោនាយករដ្ឋមន្រ្តីក៏បានរៀបរាប់ពីប្រវត្តិនៃការជួបសន្ទនាជាមួយ លោកឡេ ឌឹកអាញ់ ទាំងក្នុងពេលនៅមន្ទីរពេទ្យ និងការងារផ្សេងៗ ដោយបានចាត់ទុកថា លោក ឡេ ឌឹកអាញ់ គឺ ជាមេដឹកនាំកំពូលរបស់វៀតណាម ដែលបានជួយដល់កម្ពុជាទាំង​ផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់ថា នេះគឺជាលើកចុងក្រោយនៃការអញ្ជើញ មកគោរពវិញ្ញាណក្ខន្ធ លោកឡេ ឌឹកអាញ់ ជាពិសេសការបញ្ជាក់ពីការគោរពស្រឡាញ់ក្នុងនាម ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា វត្តមានរបស់ សម្តេចនិងគណៈប្រតិភូនៅពេលនេះ ក៏បានបញ្ជាក់ពីការគោរពស្រឡាញ់ពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រជាជនដែលធ្លាប់តែជួយគ្នាក្នុងគ្រាមានការលំបាកដូចគ្នាកាលពីអតីតកាល។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក៏បានពិភាក្សាគ្នាផងដែរ ពីជំនួបក្នុងអាហារពេលព្រឹក នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងឱកាសដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបានធ្វើការពិភាក្សាផងដែរ ទាក់ទិនទៅនិងទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហា តំបន់ និអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕ ដោយ ៖ កូឡាប

spot_img
×