Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការ​គណៈកម្មកា​រ​ជាតិ​យូណេស្កូ ៖ ជំរុញ​ឱ្យ​បង្កើត​គណៈកម្មការ​មនុ​ស្ស និង​ឋបនីយ​ជីវ​មណ្ឌល ព្រមទាំង​ការបង្កើតឱ្យមាន​ឧទ្យាន Geo Park នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៩ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអនុញ្ញាត​ឱ្យ លោក លីម ប៊ុន​ហុក អគ្គលេខាធិការ​គណៈកម្មកា​រ​ជាតិ​យូណេស្កូ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​បរិស្ថាន ។​

​លោក លឹម ប៊ុន​ហុក បាន​លើកឡើងថា គោលបំណង​សំខាន់ៗ​ចំនួន​៣ ស្នើសុំ​កិច្ចសហការ​ពី​ក្រសួងបរិស្ថាន គឺ ការដាក់​បេក្ខភាព​ប្រកួត​យក​រង្វាន់​UNESCO-Sultan Qabus 2019 ដែល​រៀបចំ​ដោយ​អង្គការ​យូណេស្កូ​សម្រាប់​បុគ្គល ឬ ស្ថាប័ន ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុងការ​អភិរក្ស​បរិស្ថាន ក្នុងសម័យ​ប្រជុំ​វេទិកា​ពិភពលោក​ផ្នែក​វិទ្យាសាស្ត្រ​លើក​ទី​១៥ ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ នៅ​ប្រទេស​ហុង​គ្រី​។ ជាមួយគ្នានេះ លោក​បាន​បញ្ជាក់ជូន​លោក​រដ្ឋមន្ត្រី​ទាក់ទង​នឹង​ការសម្របសម្រួល និង​ជំរុញ​ឱ្យ​បង្កើត​គណៈកម្មការ​មនុ​ស្ស និង​ឋបនីយ​ជីវ​មណ្ឌល ព្រមទាំង​ការបង្កើតឱ្យមាន​ឧទ្យាន Geo Park នៅ​កម្ពុជា​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​សាយ សំ​អាល់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មការ​ជាតិ​យូណេស្កូ​កម្ពុជា ក្នុងការ​រួមចំណែក​ជាមួយ​ក្រសួងបរិស្ថាន​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការការពារ​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ លោក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ថែមថា ចំពោះ​ការដាក់​បេក្ខភាព​ប្រកួត​យក​រង្វាន់ UNESCO-Sultan Qabus 2019 ក្រសួងបរិស្ថាន នឹង​រៀបចំ​ឱ្យ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ និង​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន សម្របសម្រួល និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​គណៈកម្មការ​ជាតិ​យូណេស្កូ​កម្ពុជា​។ ដោយឡែក​ចំពោះ​ការងារ​ផ្សេងៗ​ទៀត ក្រសួងបរិស្ថាន​សូម​ស្វាគមន៍ និង​ចាត់ចែង​រៀបចំ​អោយ​ក្រុមការងារ​ជំនាញ​បន្ត​កិច្ចសហប្រតិបត្តិការ​នា​នា ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន សំដៅ​ធានា​គុណភាព​បរិស្ថាន តុល្យភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី និង​កា​រស់នៅ​ដោយ​ចីរភាព​៕​ ដោយ​ ៖​ កូ​ឡាប​

spot_img
×