Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​ម្នាក់ ស្លាប់​ដោយសារតែ​ការ​ឆ្វេស​ប្រហែស ស្ទូច​ម៉ា​សុីន​ខូច​យកទៅ​ជួសជុល​រអិល​ម៉ា​សុីន​គៀប​ជាប់​និង​ជញ្ជាំង​ឡាន “​ស្លាប់​ភ្លាមៗ​មួយ​រំពេច​”

spot_img

​កំពង់ស្ពឺ ៖ ករណី​ជនជាតិ ឥ​ណ្តូ​នេ​ស៊ី​ម្នាក់​ស្លាប់ ដោយសារ​តែ​ការ​ឆ្វេស​ប្រហែស​ស្ទួ​ច​ម៉ា​សុីន​ឡាន​ខូច​យកទៅ​ជួស ជុល ដាក់​លើ​ឡាន​រអិល​ម៉ា​សុីន​ថយក្រោយ​គៀប​ជាប់​និង​ជញ្ជាំង​ឡាន​ស្លាប់​ភ្លាមៗ​មួយ​រំពេច កាលពី​ថ្ងៃទី​០២.​ឧសភា​ឆ្នំា២០១៩ វេលា​ម៉ោង ១៤,៣០​នាទី នៅ​ចំណុច​ក្រុមហ៊ុន​កិន​ថ្ម​ HTTK ស្ថិតនៅ​ភូមិ ព្រៃ​វាវ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​តាម​ការបញ្ជាក់​អោយដឹងពី​ជំនាញ​នគរបាល​ខេត្ដ​និង​នគរ បាល​ស្រុក​សំរោង​ទង ជនរងគ្រោះ​មានឈ្មោះ SAHID ភេទ ប្រុស អាយុ ៤៣​ឆ្នាំ មុខរបរ ជាង​ម៉ាស៊ីន ជនជាតិ ឥណ្ឌូនេស៊ី មុន​កើតហេតុ ជនរងគ្រោះ​បាន​ប្រើ​ឲ្យ​ឈ្មោះ ផន ផល្លា ភេទ​ប្រុស អាយុ ២២​ឆ្នាំ បើកឡាន​ចាំ​ដឹក​ម៉ាស៊ីន​ឡាន​ខូច​យកទៅដាក់​ក្នុង​រោង​ជាង ដើម្បី​ជួសជុល​ដោយមាន​ឈ្មោះ ឃឹម សៀ ហៅ​យុង ភេទ​ប្រុស​អាយុ ៤២​ឆ្នាំ អ្នកបើក​គ្រឿងចក្រ (​អា​អិ​ច​)​ស្ទូច​ម៉ាស៊ីន ដាក់​លើ​ឡាន ហើយ​ជនរងគ្រោះ និង​ឈ្មោះ សូ ថា ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ មុខរបរ កម្មករ អ្នករៀបចំ​ស៊ីញ៉ូ ស្ទួ​ច​ម៉ាស៊ីន​ដាក់​លើ​ឡាន​ត្រឹមត្រូវ​។ ក្រោយមក​ជនរងគ្រោះ​ប្រើ​ឲ្យ​ឈ្មោះ សូ ថា ចុះ​ពីលើ​ឡាន​វិញ ដោយ​ជនរងគ្រោះ​ជា អ្នក​ឈរ​ទប់ ម៉ាស៊ីន​ម្នាក់ឯង ពេល​ដល់​ក្នុង​រោង​ជាង​ឈ្មោះ សូ ថា បាន​ឡើងលើ​ឡាន​យក​ខ្សែកាប​កៅឡាក់ បំរុង ស្ទួ​ច​ម៉ា​សុីន​ចុះ​ស្រាប់តែ ឃើញ ជនរងគ្រោះ គៀប​ម៉ាស៊ីន​ជាប់​ខ្ទុប និង​ជញ្ជាំង​ឡាន បណ្តាល​ឲ្យ​ស្លាប់​។

​ក្រោយពី​ការពិនិត្យ​និង​ស្រាវជ្រាវ​ស៊ើបអង្កេត ករណី​គ្រោះថ្នាក់​ខាង​លេី​នេះ បណ្ដាលមកពី​កត្ដា​ឆ្វេស​ប្រហែស​ពី​ជនរងគ្រោះ ” ម៉ាស៊ីន​ឡាន​រអិល​មក​គៀប​ជាប់​និង​ជញ្ជាំង​ឡាន ” បច្ចុប្បន្ន​សាកសព​បាន​ប្រគល់ជូន​ជំនាញ​ដេី​ម្បី​ចាត់ចែង​តាម​នីតិវិធី ជូន​ក្រុមគ្រួសារ​និង​សាច់ញាតិ​៕ ដោយ​៖​ប​ញ្ញា​ស័ក្តិ​

spot_img
×