Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហនុមាន​! ចាប់ជាតិ​នៅ​…​ឥណ្ឌា​

spot_img

​នៅ​ភូមិ Allapur ដ៏​តូច​មួយ​ចម្ងាយ​ពី​បឹង Bangalore ២៥០​ម៉ា​យ​, Samarth Bangari បាន​បង្កើតបាន​នូវ​ខ្សែរយៈ​ទាក់ទង​ដ៏​អស្ចារ្យ​ជាមួយ​ហ្វូង​ស្វា​ប្រមាណ​២០​ក្បាល​។​

​គ្រា​ដំបូង​គេ​ឃើញ​ក្មេងប្រុស​ស្ថិតនៅ​កណ្តាល​ហ្វូង​ស្វា អ្នកភូមិ​បារម្ភ​ថា សត្វ​ស្វា​ព្រៃ​នេះ​អាច​វាយប្រហារ ។ ប៉ុន្តែ​ផ្ទុយស្រឡះ​ទៅវិញ​ទេ Samarth ត្រូវបាន​ហ្វូង​ស្វា​ស្រឡាញ់​ចូលចិត្ត ហើយ​ក្មេង​ប្រុស​នេះ​នៅ​អាច​និយាយ​”​ភាសា​ស្វា​” ទំនាក់ទំនង​ជាមួយ​ហ្វូង​ស្វា ប្រៀប​ដូច​ជា​បងប្អូន​ក្នុង​ផ្ទះ​តែមួយ​។​

​ប៉ុន្តែ Samarth និង​ហ្វូង​ស្វា បែរ​ជា​ប្រឡែង​លេង​ជាមួយ​គ្នា​ដូច​ជា​បងប្អូន​

Samarth ច្រើន​ឲ្យ​ស្វា​ស៊ី​នំ Roti (​នំ​ប្រពៃណី​របស់​ឥណ្ឌា​) ហើយ​រៀងរាល់​ថ្ងៃ​ហ្វូង​ស្វា​ទាំង​នោះ​តែង​មក​បបួល Samarth ទៅ​លេង​ជាមួយ ហើយ​ជាងនេះទៀត​ពួកវា​ពុំ​មាន​ការ​ខ្លាចញញើត​ចូល​ដល់​ក្នុងផ្ទះ​ដើម្បី​រុករក​ក្មេងប្រុស​នេះ​។ ពលរដ្ឋ​ក្នុង​ភូមិ​និយាយថា មនុស្ស​ទាំងអស់​គិតថា ក្មេងប្រុស​នេះ​ពិតជា​ពិសេស​ណាស់ វា​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ហ្វូង​ស្វា​បាន ហើយ​វា​ដឹងថា ហ្វូង​ស្វា​ទាំង​ចង់បាន​អ្វី ។ មាន​ម្តង​នោះគេ​សាកល្បង​យក​ក្មេងប្រុស​ម្នាក់​ឲ្យ​សាកលេង​ជា​មួយ​ហ្វូង​ស្វា ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង​ហ្វូង​ស្វា​ទាំង​នេះ​បង្ហាញ​សកម្ម​ភាពកាចសាហាវ ។ វា​លេង​សុខ​សាន្ត​បាន​ជាមួយ​សា​ម៉ា​ត​តែប៉ុណ្ណោះ​៕ ចន្ទ្រា​

spot_img
×