Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​អង្គ វង្ស វ​ឌ្ឍា​នា និង លោកស្រី រ៉ូ​ណា ស្មី​ត ជួបពិភាក្សា​ការងារ​ក្នុង​វិស័យ​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​

spot_img

​ភ្នំពេញ ​៖ នា​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩ លោក​អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានអនុញ្ញាត​ឱ្យ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស អ​.​ស​.​ប​.​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ​ក្នុង​វិស័យ​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ ។​

​លោកស្រី រ៉ូ ណា​ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ថ្លែង​កោត​ស​សើរ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ថ្មីៗ​នេះ​បាន​បង្កើតឱ្យមាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ សែន ដើម្បី​ជួយ​ការពារ​ក្តី​ជូន​ជនរងគ្រោះ​ដែលជា​ស្ត្រី មាន​ជីវភាព​ក្រីក្រ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ជំនួប​រវាង​លោកស្រី រ៉ូ ណា​ស្មី​ត និង​លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពាក់ព័ន្ធ​ក្នុង​វិស័យ​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ។​

​លោក ជិន ម៉ា​លីន បាន​ថ្លែង​ដោយ​ស្រង់​សម្តី​លោកស្រី រ៉ូ ណា​ស្មី​ត មក​បញ្ជាក់ថា​៖ «​អឹ​ចឹ​ង​គាត់​បាន​វាយតម្លៃ​ខ្ពស់​ពី​កិច្ច ខិតខំ​ប្រឹងប្រែង និង​ការវិវត្តន៍​ជា​វិជ្ជមាន​ទាក់ទង​ការងារ​ផ្នែក​ច្បាប់​នេះ ហើយ​គាត់​ក៏​អប់អរសាទរ​នូវ​ការបង្កើត​យន្តការ​ថ្មី មួយទៀត​គឺ​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ដែល​បានប្រកាស​នៅពេល​ថ្មីៗ​នេះ គឺថា​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ស្ត្រី​ដែល​ក្រីក្រ​ហ្នឹង ច្រើនជាង​យន្តការ​បន្ថែម​»​។​

​លោកស្រី​បាន​បន្តថា ចំណុច​នេះ ក្នុងនាម​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បានប្រកាស​ស្វាគមន៍ ព្រម​ម​ទាំង​វាយតម្លៃ​ខ្ពស់​ក្នុងការ​វិវត្តន៍​លើ​វិស័យ​ច្បាប់​នៅ​កម្ពុជា ដែលមាន​ជម្រើស​ច្រើន សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលយក​សេវា​ជំនួយ ផ្នែក​ច្បាប់​។ បន្ថែម​ពីនេះ លោកស្រី រ៉ូ ណា​ស្មី​ត ក៏​ផ្តល់​ជា​អនុសាសន៍​មួយ គួរតែ​ច្របាច់​បញ្ចូល​ជា​យន្តការ​តែមួយ​ទៅតាម​ច្រកចេញចូល​តែមួយ លើ​សេវា​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ទៅរក​សេវា​នេះ នៅតាម​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ លើ​សេវា​ផ្នែក​ច្បាប់​នេះ​តែម្តង ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ពី​ការធ្វើ​ទំនើបកម្ម គុណភាព​នៃ​សេវា ការផ្សព្វផ្សាយ តម្លាភាព​នៃ​សេវា​យុត្តិធម៌​នៅតាម​តុលាការ​។​

​លោក អង្គ វង្ស វ​ឌ្ឍា​នា បាន​ថ្លែង​ពី​ការវិវត្តន៍​ផ្នែក​ច្បាប់​ជាច្រើន ក្នុងការ​កិច្ចការងារ​សហការ​រ​វាង​ក្រសួងយុត្តិធម៌ និង​គណៈមេធាវី ក្នុងការ​ផ្តល់​មេធាវី​ការពារ​ក្តី​ដល់​ជនក្រីក្រ​នៅតាម​សាលាដំបូង​គ្រប់​រាជធានី​-​ខេត្ត ដោយមាន​មេធាវី​ប្រចាំការ​យ៉ាង​ណាស់​៥​នាក់ នៅតាម​បណ្តា​ខេត្ត​នីមួយៗ ដែល​មក​ពេលនេះ​ក្រុម​មេធាវី​ដែល​បានដាក់​ពង្រាយ​នៅតាម​មូលដ្ឋាន​ទូទាំងប្រទេស បាន​ជួយ​ដល់​ជនរងគ្រោះ​ដែលមាន​ជីវភាព​ក្រី​យ៉ាងច្រើន​ផងដែរ​។ បច្ចុប្បន្ននេះ ក្រសួង​បាន​បង្កើត​មណ្ឌល​សេវា​យុត្តិធម៌​នៅតាម​បណ្តាល​ស្រុក​-​ខណ្ឌ ដែលមាន​ចំនួន​៦៦​មណ្ឌល ព្រមទាំង​បានដាក់​មន្ត្រី​ផ្នែក​ច្បាប់​នៅតាម​មណ្ឌល​ទាំងនោះ​ជិត​៣០​នាក់​ផងដែរ​។ មណ្ឌល​សេវា​យុត្តិធម៌​នេះ បាន​ដោះស្រាយ​វិវាទ​ដែល​មា​លក្ខណៈ​តូចតាច​បាន​យ៉ាងច្រើន​នៅតាម​មូលដ្ឋាន ដោយ​ធ្វើ​ការអប់រំ​ផ្នែក​ច្បាប់​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ប្រឹក្សា​ផ្នែក​ច្បាប់​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​សេវា​នោះឡើយ​ទាំងនេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ផងដែរ​។​

​លោក ជិន ម៉ា​លីន បាន​បញ្ជាក់ថា សម្រាប់​កិច្ចពិភាក្សា​នៅពេលនេះ​លោកស្រី រ៉ូ ណា​ស្មី​ត ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ គឺ​ផ្អែក​តែ​ទិដ្ឋភាព​ច្បាប់​តែប៉ុណ្ណោះ ពាក់ព័ន្ធ​ទៅលើ​ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌ ដោយ​មិនបាន​ពិភាក្សា​លើ​រឿង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទិដ្ឋភាព​នយោបាយ ឬ​ការស្នើសុំ​ពី​សកម្មជន​សង្គម​ស៊ីវិល​មួយចំនួន ដើម្បី​មក​ដាក់​សម្ពាធ​មកលើ​រាជរដ្ឋាភិបាល​នោះទេ​។​

​ក្រោយ ជំនួប នោះ លោកស្រី រ៉ូ​ណា ស្មី​ត បាន ឲ្យ ដឹង ថា រដ្ឋាភិបាល​បាន​ខិតខំ​កែលម្អ​បញ្ហា​សិទ្ធិមនុស្ស​របស់ខ្លួន​ហើយ ប៉ុន្ដែ លោកស្រី​ថា នៅមាន​បញ្ហា​សិទ្ធិមនុស្ស​ផ្សេងទៀត ដែល​រដ្ឋាភិបាល​ត្រូវធ្វើ ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​សហភាព​អឺរ៉ុប​ជុំវិញ​ការព្រមាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។​

​លោកស្រី រ៉ូ​ណា ស្មី​ត ថ្លែងថា​៖ «​ខ្ញុំ​គិតថា ការសម្រេចចិត្ត​ដើម្បី​បន្ដ​ជជែក​ជុំវិញ​បញ្ហា EBA គឺ​ស្ថិត​លើ​រដ្ឋាភិបាល​ជា​អ្នកធ្វើ នៅក្នុង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម ឬ​កិច្ចព្រមព្រៀង​ណាមួយ​ដៃគូ​ម្ចាស់ជំនួយ នោះ​គឺ​ស្រេច​ទៅលើ​រដ្ឋាភិបាល​ជា​អ្នកធ្វើ​សេចក្ដីសម្រេចចិត្ត នៅ​កម្ពុជា​គឺមាន​ផ្នែក​ខ្លះ​ដែលមាន​ការអភិវឌ្ឍ​ជា​វិជ្ជមាន ហើយ​ក៏មាន​ផ្នែក​ខ្លះ ក្នុង​គំនិត​របស់ខ្ញុំ នៅតែ​ចាំបាច់​ត្រូវធ្វើ​»៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×