Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​មេ​ជួញដូរ​សារធាតុ​ញៀន នៅ​ម្តុំ​ផ្លូវ​រថភ្លើង

spot_img

​ភ្នំពេញ​ ៖ ​នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​នឹង​១០​នាទី នគរបាល​ខណ្ឌដូនពេញ បាន​បើក​ការស្រាវជ្រាវ ប​ង្ក្រាប​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ផ្លូវ​រថភ្លើង R6 ក្តាន់​ពីរ ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ។​

​ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ណ៍​នេះ កំលាំង​សមត្ថកិច្ច បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​​ឈ្មោះ លឹម រតនា ហៅ​អា​ពេជ្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ទីតាំង​ខាងលើ (​ជួញដូរ​គ្រឿងញៀន​)​។​

​វត្ថុតាង​ចាប់យក​រួមមាន ក្រាម​ពណ៌​សរ​ថ្លា​សង្ស័យ ជា​គ្រឿងញៀន​ចំនួន​១២៤​កញ្ចប់ ក្នុងនោះ​មាន​២​កញ្ចប់​ធំ​។ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​២ ។ ដាវ​កែច្នៃ​ចំនួន​៤​ដើម​។ ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​នៅ​ចំពោះមុខ​កម្លាំង​នគរបាល​ជំនាញ​ខណ្ឌ ប៉ុ​សិ៍្ត កំពុង​សួរ​យក​ចម្លើយ និង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង ក្រុម​ដ៏​ទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×