Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះអាវុធ ​៥​ គ្រាប់ បង្ក្រាប​ក្រុមក្មេងស្ទាវ

spot_img

​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដេញ​ស្ទាក់​ចាប់ខ្លួន​យុវជន​៤​នាក់ ដែល​មិន​ឲ្យ​ឆែកឆេរ ក៏បង្ក​ហិង្សា​វាយតប់​គ្នា​ទៅវិញទៅមក រហូតដល់​សមត្ថកិច្ច បាន​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់ ដើម្បី​បង្ក្រាប និង​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ​ទី​៣ ខែឧសភា ឆ្នាំ​២០១៩ នៅក្បែរ​បន្ទាយ ​99 តាម​បណ្ដោយ​ផ្លូវ​ ២០០៤ ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​យុវជន​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ដោយ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​មិន​ចាំ​ស្លាក​លេខ និង​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា ប៉ឹក ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ ​1HC.9972 ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រដេញ តាម​បណ្តោយ​ផ្លូវ​ម៉ៃ​ដា​(២០០៤)​ទឹ​សដៅ​ពី​លិចទៅ​កើត​និង​កាក់​ឲ្យ​ឈប់​នៅត្រង់​ចំណុចកើតហេតុ​ខាងលើ​ដើម្បី​ឆែក​ឆែ ក៏ប៉ុន្តែ​យុវជន​ទាំង​៤​នាក់​ខាងលើ​មិន​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ឆែក​ឆែ​នោះទេ ព្រមទាំង​ឈ្លោះ​គ្នា​ជាមួយ​សមត្ថកិច្ច​ជាខ្លាំង និង​បង្ក​ជា​ហិង្សា​វាយតប់​គ្នា​រវាង​សមត្ថកិច្ច​និង​យុវជន​ខាងលើ​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​របួស​បែកក្បាល និង​សមត្ថកិច្ច​រងរបួស​ត្រង់​ក្ដោងច្រមុះ ។​

​ក្នុងករណី​ខាងលើ ក៏មាន​បងប្អូន​ប្រុស​ស្រី​ជាច្រើន​នាក់ ដែលជា​ម្ចាស់​ហាង ខេ​ធី​វី ព្រម​ទាំ​ស្រីៗ ធ្វើការ​ខេ​ធី​វី ជា​កូនចៅ ដែល​នៅ ហាង​ក្បែរ​នោះបាន​ជួយ​ហាមឃាត់ ព្រមទាំង​ជេរ​ប្រ​ម៉ា​តដល់ សមត្ថកិច្ច និង​ញ៉ួ​ស​ញ៉ុ​ង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ​ឲ្យ​ជួយ​ឃាត់​សមត្ថកិច្ច​កុំ​ឲ្យ​ចាប់​កូនចៅ​របស់គាត់ ។ សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ចុះ​មកជួយ​អន្តរាគមន៍ តែ​យុវជន​ទាំង​៤​នាក់​ខាងលើ​មិន​សុខចិត្ត ក៏បាន​ឈ្លោះ​ជាមួយ​សមត្ថកិច្ច​បន្ថែម​ទៀត ព្រមទាំង​មាន​បក្សពួក​ជាច្រើន​នាក់មក​ជាមួយ ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់ ដើម្បី​បំបែក​ក្រុមយុវជន​ខាង​លើ ហើយ​ឃាត់ខ្លួន​បាន​មនុស្ស​៤​នាក់​ដឹក​យកទៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល កា​កាប​ទី​១ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។​

​ប្រភពពីរ​ប្រជាពលរដ្ឋ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​យុវជន​ទាំង​៤​នាក់​ខាងលើ​ជា​អ្នកកាង​ស្រី​និង​ជា​អ្នក​ហៅ​ភ្ងៀ​វ​ឲ្យ​ចូល​ច្រៀង​នៅ​កន្លែងកើតហេតុ​៕​ ដោយ ៖ កូឡាប

spot_img
×