Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ខះ​ទឹកស្រះ​ខាងជើង​ប្រាសាទអង្គរវត្ត ដើម្បី​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​

spot_img

​សៀម​រាប ​៖ ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្លាប់បាន​ជូនដំណឹង​ម្តង​រួចមកហើយ អំពី​ដំណើរការ​កំណាយ​បុរាណវិទ្យា នៅ​ស្រះ​ខាងជើង​ប្រាសាទអង្គរវត្ត ដើម្បី​ស្វែងយល់ ពី​រចនាសម្ព័ន្ធ​បុរាណ​ស្រះ ទ្រង់ទ្រាយ​ស្រះ និង​ស្រទាប់ដី​ចាក់​បង្គរ​ក្នុង​ស្រះ​។​

​កំណាយ​បុរាណវិទ្យា​បានចាប់ផ្តើម​តាំងនៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ រហូតដល់​បច្ចុប្បន្ន ហើយ​ទឹក​ក្នុង​ស្រះ​ត្រូវ បាន​បង្ខះ​ដើម្បី​ទុក​លទ្ធភាព ឲ្យ​ក្រុម​អ្នក​បុរាណវិទ្យា​អាជ្ញាធរ​ជាតិ​អប្សរា បំពេញការងារ​បន្តទៀត​។

​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​អាច​ផ្តិត​យក​ទិដ្ឋភាព​នៃ​ប្រាសាទអង្គរវត្ត​ឆ្លុះ​ក្នុង​ទឹក ស្រះ​ខាងត្បូង​ត្រូវ បាន​អាជ្ញាធរ​ជាតិ​អប្សរា បំពេញ​ទឹកជា​ប្រចាំ​ក្នុង កម្រិត​អតិបរិមា​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×