Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​ស្ត្រី​វៀតណាម ដែល​រង​ការចោទប្រកាន់​ថា​សម្លាប់​បងប្រុស គីម ជុង​អ៊ុន ត្រូវបាន​ដោះលែង​ហើយ​

spot_img

​ស្ត្រី​វៀតណាម​ម្នាក់​ដែល​រង​ការចោទប្រកាន់​ពី​បទ​ធ្វើឃាត​លោក គីម ជុង​ណា​ម ដែល​ត្រូវ​ជា​បងប្រុស​ម្តាយ​ទីតៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មេធាវី​ការពារ​ក្តី​របស់​ស្ត្រី​រូបនោះ​។​

​ស្ត្រី​វៀតណាម​ឈ្មោះ Doan Thi Huong ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព ក្រោយ​ទទួលយក​កិច្ចព្រមព្រៀង​ជាមួយ​នឹង​ព្រះរាជអាជ្ញា​ម៉ាឡេស៊ី និង​ទទួលយក​កំហុស​ស្រាល ពី​បទ​បង្ក​របួសស្នាម​។​

Doan Thi Huong និង​ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់ទៀត ដែល​ត្រូវបាន​ដោះលែង​កាលពី​ខែ​មីនា បាន​រង​ការចោទប្រកាន់​ថា បាន​ចូលរួម​ធ្វើឃាត​លោក គីម ជុង​ណា​ម ដោយ​ការ​ប៉ាត​សារធាតុ​គីមី VX នៅ​ព្រលានយន្តហោះ​ទី​ក្រុងកូឡា​ឡាំ​ពួរ​។​

​ស្ត្រី​ជាប់ចោទ​ទាំងពីរ បាន​បដិសេធ​ទៅនឹង​ការចោទប្រកាន់ ដោយ​ពួកគេ​និយាយថា ពួក​គេ​គិត​ថា ពួកគេ​កំពុង​ចូលរួម​លេង​ក្នុង​កម្មវិធី​កំសាន្ត​របស់​ទូរទស្សន៍​។​

​ពួកគេ​ក៏​លើកឡើង​ដដែល​ថា ពួកគេ​ជា​ជន​រងគ្រោះ​គ្មាន​កំហុស​ដែល​ធ្លាក់​ក្នុង​ផែនការ​អាក្រក់​របស់​កូរ៉េខាងជើង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×