Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​សំអាត រកឃើញ​សាកសព ៤ និង​សំរាម​រាប់​តោន​នៅលើ​ភ្នំ​អេ​វឺរេស​

spot_img

​ក្រុម​អ្នកស្ម័គ្រចិត្ត បាន​រកឃើញ​សាកសព​ចំនួន ៤​នៅលើ​ភ្នំ​អេ​វឺរេស បន្ទាប់​ពី​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​សម្អាត​សំរាម​រាប់​តោន​នៅលើ​លើ​ភ្នំ​ដែល​ខ្ពស់​ជាង​គេ​បំផុត​នៅលើ​លោក​។​

​ការឡើង​ភ្នំ​ខ្ពស់​បំផុត​ក្នុង​លោក​អស់​រយៈពេល​ជាច្រើន​ទសវត្ស​ន៍​មកនេះ បណ្តាលឲ្យ​មាន​សំរាម​រាប់​តោន​បន្សល់​នៅ​លើ​វា ដែល​សំរាម​ទាំងនោះ​មាន​ដូចជា​សំបក​កំប៉ុង ដប ប្លា​ស្ទិច និងរ​បស់​ជា​ច្រើន​ផ្សេងទៀត​។​

​ក្រុមការងារ​សម្អាត​ដែល​មាន​គ្នា​ចំនួន ១៤​នាក់​បាន​ធ្វើ​ការប្រមូល​សម្រាម​បាន​ចំនួន ៣​តោន​ពី​ភ្នំ ក្នុង​រយៈពេល ២​សប្តាហ៍​ដំបូង​។ យុទ្ធនាការ​សម្អាត​នឹង​ធ្វើឡើង​ក្នុង​រយៈពេល ៤៥​ថ្ងៃ ដើម្បី​ប្រមូល​សំរាម​ចំនួន ១០​តោន​ចេញពី​ភ្នំ​ដែល​មាន​កំពស់ ៨.៨៤៨​ម៉ែត្រ​។​

​ក្នុង​កិច្ចការ​ប្រមូល​សំរាម​នោះ ក៏​មាន​ជំនួស​ពី​យន្តហោះ​យោធា​មួយគ្រឿង​ផង​ដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×