Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួនយុវជន ៣​នាក់ ​លួច ឆក់យក​ទូរស័ព្ទដៃ​

spot_img

​ភ្នំពេញ ​៖ ​នៅ​ថ្ងៃ​ទី​០២​មេសា​២០១៩ វេល​ម៉ោង​១១ និង​០០​នាទី អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ ចំនួន​០៣​នាក់ ពាក់​ពន្ធ័​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​(​ឆក់យក​ទូរស័ព្ទដៃ​) កាលពី​ថ្ងៃ​២៣​មេសា​២០១៩ វេលា​ម៉ោង​២៣ និង​០០​នាទី នៅ​ចំណុច​មុខ​ហាង​ប៉េស្តា ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បង្កឡើង​ដោយ​ជនសង្ស័យ ចំនួន​០៤​នាក់ គេចខ្លួន​០១​នាក់ មធ្យោបាយ​ម៉ូតូ​០៣​គ្រឿង ។​

​ជនសង្ស័យ​ចំនួន​០៣​នាក់​រួមមាន ៖

១-​ឈ្មោះ សេដ្ឋា មិនា​រិទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) ។​

២-​ឈ្មោះ ជា ករុណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) ។​

៣-​ឈ្មោះ សុខ ចន្ទ័​រង្សី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) ។​

​ជនរងគ្រោះ ០១​នាក់ ឈ្មោះ ម៉ៅ ស្រី​ណាវ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​សំរិត​ពេជ្រ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវលំ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ។

​សមភារៈ​បាត់បង់ ៖ ទូរ​សព្ទ័​ដៃ​០១​គ្រឿង ម៉ាក​សាំ​សុង​ផ្លើស ។​

​សម្ភារៈ​បន្សល់ទុក ៖ ម៉ូតូ​០២​គ្រឿង (១-​ម៉ូតូ​ម៉ាក PCX ០១​គ្រឿង ពណ៌​ស ផលិត​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1FN-0209 និង​ម៉ូតូ​ម៉ាក​ឃ្យូ​ប៉ិច ពណ៌​ខ្មៅ​លាយ​បៃតង ផលិត​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​HC-4811 (​របស់​ជនសង្ស័យ​) ។​

​នៅ​មុនពេល​កើតហេតុ ថ្ងៃទី​២៣​មេសា​២០១៩ វេលា​ម៉ោង ២៣ និង​០០​នាទី ជនរងគ្រោះ​និង​មិត្ត​ភក្តិបាន​ជិះ​ម៉ូតូ​០១​គ្រឿង ចេញពី​កន្លែងធ្វើការ ដោយ​ធ្វើដំណើរ​ដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​០១​ក្រុម មាន​គ្នា​០៤​នាក់ ជិះ​ម៉ូតូ​០៣​គ្រឿង មក​ជិត​ជនរងគ្រោះ​រួច​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ័​ដៃ​ពី​ជនរងគ្រោះ​បាន រួច​បំ​រ៉ុង​ជិះ​ម៉ូតូ​គេចខ្លួន តែ​ដៃចង្កូត​ម៉ូតូ​របស់​ជនសង្ស័យ បាន​ទាក់​ជាមួយ​ដៃចង្កូត​ជា​ម៉ូតូ​របស់​រងគ្រោះ​បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​ពីរដួល ហើយ​ជនសង្ស័យ​បាន​រត់ឡើង​ជិះ​ម៉ូតូ​បក្ខ​ពូក​គេចខ្លួន ដោយ​បន្សល់​ទុក​ម៉ូតូ​ជនសង្ស័យ​ដួល​០១​គ្រឿង នៅ​កន្លែងកើតហេតុ រួច​ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី ។ បន្ទាប់​មក​សមត្ថិកិច្ច​យើង​បាន​ធ្វើ​ការស្រាវជ្រាវ លុះដល់​ថ្ងៃ​ទី​០២​មេសា​២០១៩ វេលា​ម៉ោង ១១ និង​០០​នាទី បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យកមក​ធ្វើកា​រសាក​សូរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែម្តង ចំណែក​បក្ខពួក​ជនសង្ស័យ​ឈ្មោះ សរ សំណាង គេចខ្លួន ។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×