Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​បញ្ចា​កោណ​អា​មេ​រិច​ថា ចិន​លួច​បច្ចេកវិទ្យា​ពី​បរទេស​ដើម្បី​អភិវឌ្ឍន៍​វិស័យ​យោធា​របស់​ខ្លួន​

spot_img

​ប្រទេស​ចិន​កំពុង​បន្ត​ធ្វើ​ទំនើបកម្ម​កងកម្លាំងរ​បស់​ខ្លួន ដើម្បី​ប្រែក្លាយ​កងកម្លាំង​ទាំងនោះ​ឲ្យទៅ​ជា​យោធា​ដ៏​មាន​អំណា​ច​ខ្លាំង​ក្នុង​ពិភពលោក ដោយ​តាមរយៈ​ការ​លួច​បច្ចេកវិទ្យា​យោធា​ពី​ប្រទេស​ដ៏​ទៃ សម្រាប់​អភិវឌ្ឍន៍​យោធា​ខ្លួន​។ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​បញ្ចាកោ​ណ​នៃ​ក្រសួង​ការពារជាតិ​អា​មេ​រិច​។​

“​ចិន​បាន​ប្រើប្រាស​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​លួច​បច្ចេកវិទ្យា​យោធា​បរទេស រួម​មាន​តាមរយៈ​ការវិនិយោគ​ទុក​បរទេស​ដោយ​ផ្ទាល់ ការ​លួច​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ការទទួល​បាន​ពី​ប្រជាជន​ចិន​ដែល​បាន​ចូល​បាន​ចូល​ដល់​បច្ចេកវិទ្យា​ទាំងនោះ ព្រមទាំង​ការប្រើប្រាស​ស្ថាប័ន​ចារកម្ម ការ​ហេ​ក​កុំព្យូទ័រ និង​វិធីសាស្ត្រ​ខុស​ច្បាប់​ផ្សេងៗ​ទៀត​”​។ នេះ​ជា​ការបញ្ជាក់​របស់​បាយ​ការណ៍​ដែល​ទើបតែ​ចេញ​ពេល​ថ្មីៗ​នេះ​។​

​របាយការណ៍​បន្ថែមថា “​ចិន​ទទួលបាន​បច្ចេកវិទ្យា​បរទេស​តាមរយៈ​ការ​នាំចូល ការវិនិយោគទុន​ផ្ទាល់ ការបង្កើត​មជ្ឍមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បរទេស ការចូល​ហ៊ុន​គ្នា ដៃគូ​សិក្សា និង​ស្រាវជ្រាវ ការជ្រើរើស​អ្នក​មាន​ទេពកោសល តាមរយៈ​ឧស្សាហ៍កម្ម និង​តាមរយៈ​ចារកម្ម​តាមអ៊ឺ​ធឺ​ណេ​ត​”​។​

​ចិន​បាន​ប្រើប្រាស់​បច្ចេកទេស​ទាំងនោះ​ដើម្បី​លួច​ឧបករណ៍​យោធា​ទំនើប​ពី​សហរដ្ឋ​អា​មេ​រិច រួម​មាន​បច្ចេកវិទ្យា​ប្រឆាំង​នាវា​មុជទឹក និង​ដែនអាកាស​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×