Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ ២ នាក់ ទៅ​តុលាការ ដែល​ជួញ​គ្រឿងញៀន​ប្រមាណ​ ១ គីឡូក្រាម ឆ្លង​ព្រំដែន​

spot_img

​ខេត្ត​ស្ទឹងត្រែង​ ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន របស់​ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង បើក​ប្រតិបត្តិការ​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ បាន​កាលពី ថ្ងៃទី 2 ខែ​ឧសភា ឆ្នាំ 2019 វេលា​ម៉ោង 4 និង 20 នាទី​ល្ងាច ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ ​២០១៩ សមត្ថកិច្ច បង្ហាញមុខ​ជនសង្ស័យ​ទាំង​2 រួម​នឹង​វត្ថុតាង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ក្នុង​ការចុះ​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ 2 នាក់ ​ដកហូត​វត្ថុតាង គ្រឿងញៀន ប្រភេទ មេតំ​ហ្វេ​តា​មីន​ក្រាម​ពណ៌​ស ហៅ​ម៉ា​ទឹកកក់ មួយ​កញ្ចប់​ធំ​មាន ទម្ងន់ ប្រមាណ​ជា 1 គីឡូក្រាម ។ ការឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បានឲ្យ​ដឹង​ផងដែរ​ថា ធ្វើឡើង នៅលើ​កំណាត់​ផ្លូជា​តិលេខ 9 ត្រង់ចំណុច ផ្លូវបំបែក ចូល ភូមិ​ព្រះ​រំកិល​ត្រង់ ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង​។​

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ជនសង្ស័យ ដែល កម្លាំង​សមត្ថកិច្ច បាន​ធ្វើ​ការឃាត់ខ្លួន ទាំង 2 នាក់​នោះ មានឈ្មោះ ទីមួយ សុំ សាង ភេទ​ប្រុស ជនជាតិខ្មែរ អាយុ 70​ឆ្នាំ​រស់ ភូម​ក្រោម ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ទឺ​2 ឈ្មោះ​មុត សៃ ភេទ​ស្រី​អាយុ 60​ឆ្នាំ​ជនជាតិ​ខែ្មរ រស់នៅ ភូមិ​កណ្តាល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ាត់ ។ សមត្ថកិច្ច​បាន​បន្ថែម​ថា បន្ទាប់ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួចមក សមត្ថកិច្ច​បញ្ជូន​ជន​ខ្លួន និង​វត្ថុតាង​គ្រឿងញៀន មកកាន់​ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង ដើម្បី បន្ត​នីតិវិធី ទៅតាម​ផ្លូវច្បាប់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×