Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ការភ្ញាក់ផ្អើល​នា​ទីប្រជុំជន​ខេត្ត​កោះកុង ក្រោយ​មាន​សកម្មភាព​ផ្លុង​វ៉ា​លី​នៅ​ជិត​ផ្ទះ​ចៅហ្វាយខេត្ត​នេះ​!

spot_img

​ខេត្ត​កោះកុង​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ខេមរភូមិន្ទ មាន​ការភ្ញាក់ផ្អើល និង​បង្ហាញ​ការព្រួយបារម្ភ​ពី​សុខ​សុវត្ថិភាព​កូនចៅ ក្រោយពេល​បាន​ឃើញ​ហេតុការណ៍​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ផ្លុង​ចោល​វ៉ា​លី​ជាច្រើន នៅ​ក្បែរ​របង​ផ្ទះ​លោកស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង​។​

​ករណីនេះ សមត្ថកិច្ច​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា កាលពី​ម៉ោង ៦​ព្រឹក​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាមៗ បន្ទាប់ពី​បាន​ឃើញ​វ៉ា​លី​ចំនួន ៤ ដែល​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​យក​មក​ផ្លុង​ចោល​នៅ​ចំណុច​ក្បែរ​ផ្ទះ លោកស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​។​

​ទាក់ទិន​បញ្ហា​នេះ លោក ហេង លាង អធិការ​ក្រុង​ខេមរភូមិន្ទ បានឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មាន​គេ​ផ្លុង​វ៉ាលី​ចោល​នៅ​ចំណុច​ខាងលើ លោក​បាន​ចាត់ឲ្យ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ដងទង់ និង កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​ចុះមក​ធ្វើ​ការហ៊ុំព័ទ្ធ​កន្លែងកើតហេតុ និង រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត កោះកុង ដើម្បី​ចាត់​កម្លាំង​ជំនាញ​ចុះ​មក​ពិនិត្យ​។​

​ប្រភព​ដដែល​បន្តថា បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​ឃើញថា​នៅក្នុង​វ៉ា​លី​ទាំង​បួន ដែល​ជន​មិន​ស្គាល់​មុខ​ផ្លុង​ចោល​នោះ ពុំ​មាន​ផ្ទុក​សារធាតុ​ជាតិ​ផ្ទុះ​អ្វី​គួរឲ្យ​កត់សំគាល់​នោះទេ ដោយ​គ្រាន់តែ​មាន​សម្លៀកបំពាក់​បុរស និង នារី ព្រមទាំង​គ្រឿងសំអាង​មួយចំនួន​តែប៉ុណ្ណោះ​នៅក្នុង​វ៉ា​លី​ទាំងនោះ​។​

​សមត្ថកិច្ច​ឲ្យដឹង​ទៀតថា បន្ទាប់ពី​បាន​ពិនិត្យ​រួចរាល់​ហើយ បច្ចុប្បន្ន​នេះ​សមត្ថកិច្ច ក៏​បាន​នាំយក​វ៉ា​លី​ទាំង​៤​នោះ ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ដើម្បី​ស្វែងរក​ម្ចាស់​។​

​សមត្ថកិច្ច​បន្ត​ឲ្យដឹង​ទៀតថា កន្លង​មក​ពុំដែល​ធ្លាប់​មាន​ករណីបែបនេះ កើតឡើង​នៅលើ​ទឹកដី​ខេត្តកោះកុង​នោះទេ​។ ហើយ​ថា រឿង​នេះ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល និង​បាន​និយាយ​ត​គ្នាៗ​ថា ពួកគាត់​មាន​ការព្រួយបារម្ភ​អំពី​បញ្ហា​សុវត្ថិភាព​កូនចៅ នៅ​តាម​ក្រុមគ្រួសារ​នី​មួយៗ​។ ចំណុច​នេះ ប្រជាពលរដ្ឋ​ថ្លែង​ហួសចិត្ត​កាល​បើ​សង្កេតឃើញថា​ថា ប្រសិនបើ​នៅ​ក្នុង​វ៉ា​លី​ទាំងនោះ មាន​ផ្ទុក​នូវ​សារធាតុ​ជាតិ​ផ្ទុះ​អ្វី​មួយ​នោះ ទំនងជា​នឹង​អាច​បង្ក​គ្រោះថ្នាក់​ជា​យថាហេតុ​ណាមួយ​កើតឡើង​ជាក់​ជាពុំខាន​៕ ដោយ​៖ ដែន សីមា​

spot_img
×