Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​កន្ទេល​ធំ​បន្លំ​ដេក ៖ អ្នកមានអំណាច​ព័ទ្ធ​របង​យក​ប្រឡាយ​រំដោះ​ទឹក មន្ទីរ​ជំនាញ​ពាក់ព័ន្ធ មិន​មាន​លទ្ធភាព​តតាំង​

spot_img

​តាកែវ​ ៖ ​រឿង​អ្នក​មាន​អំណាច​ធ្វើ​របង​លើ​ប្រឡាយ​ទឹក​នៅ​ភូមិ​ចក សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ មន្ទីរ​ធនធានទឹក និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត ខិតខំ​ធ្វើ​រឿង​នេះ​អោយ​ល្អ​ដែរ​តែ ទៅ​មិន​រួច​ជាមួយនិង​អ្នកមាន​អំណាច​នោះ​ទេ ។ ការលើកឡើង​នេះ​គឺ​បន្ទាប់ពី​ភ្នាក់ងារ CEN បាន​ធ្វើ​ការសំភាស​ន៏​តាម​ទូរស័ព្ទ​ផ្ទាល់​ជាមួយ​និង​លោក ប៊ុន ហួរ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត នៅ​ថ្ងៃ​ទី ០៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ។ លោក ប៊ុន ហួរ បាន​និយាយថា ពិតជា​មាន​ប្រឡាយ​ដែល​គ្មាន​ទឹក​ហូរ​នោះ​មែន តែ​កន្លែង​នោះ​គេ​ហៅថា​ប្រឡាយ​រំដោះ​ទឹក​ចេញ តែ​ត្រូវ​អ្នកមានអំណាច​មួយ​រូប បាន​ព័ទ្ធរបង​ថ្ម​បិទ​ខាង​លើ​ប្រឡាយ​និង​តែម្តង ហើយ​លោក រួម​ជាមួយ​មន្ទី​រពាក់​ព័ន្ធ ជាពិសេស​មន្ទីរ​សារ​ធា​រណការ​និង​ដឹកជញ្ជូន​ខេត្ត លោក​ខំ​ខ្នះខ្នែង​ណាស់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តែ​ទៅ​មិន​រួច​ជាមួយ​និង​អ្នកមានអំណាច​នោះឡើយ ហើយ​លោក​បាន​បន្តថា បើ​ចង់ដឹង​ច្បាស់​សួរ​ទៅ​ក្រុង ព្រោះ​ក្រុង​ជា​អ្នក​សិទ្ធិ​លើ​ការងារ​នេះ​ធំ​ជាង​មន្ទីរជំនាញ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយពេល​ពង្រីក​ផ្លូវ​ក្នុង​ក្រុង​ដូន​កែវ​ទើប​ដឹងថា​មាន​ស្ពាន តែ​គ្មាន​ផ្លូវទឹក ព្រោះ​ផ្លូវទឹក​នោះ​ត្រូវបាន​អ្នកមានអំណាច​មួយ​រូប​ព័ទ្ធ​របង​យក​បាត់ទៅហើយ ។ ពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​លើ​ផ្លូវជាតិ​លេខ ២ ផ្លូវ​ក្នុង​ក្រុង បាន​និយាយ​ដោយ​ចោទ​ជា​សំនួរ​ថា ៖ បើ​ធ្វើ​ស្ពាន​គ្មាន​ផ្លូវទឹក​ហូរ​ទៅ​ហើយ​ចាំបាច់​ធ្វើ​ស្ពាន​ធ្វើ​អី​ទៀត ចាក់ដី​លុប​ធ្វើ​ជា​ផ្លូវ​តែម្តងទៅ ព្រោះ​អ្នកមានអំណាច​គេ​ព័ទ្ធរបង​យក​ផ្លូវទឹក​ទៅ​ហើយ​នឹង​? ជុំវិញ​បញ្ហា​កន្ទេល​ធំ​បន្លំ​ដេក​នេះ ពលរដ្ឋ​ជា​ច្រើន​រស់នៅ​ក្នុង​ក្រុង​ដូន​កែវ កំពុង​រងចាំ​ការបកស្រាយ​ពី​អាជ្ញាធរ​ខេត្ត​ថា តើ​អ្នក​មាន​អំណាច​ណាមួយ ដែល​មាន​ចិត្ត​លោភលន់​ចង់បាន​សូមបីតែ​ប្រឡាយ​រំដោះ​ទឹក​ចេញ​ពី​ក្រុង​ក៏​ព័ទ្ធ​របង​យក​ដែរ​? ហើយ​អាជ្ញាធរ​ខេត្ត និង​មាន​វិធានការ​បែបណា​ដែរ បើសិន​ជា​រឿង​នេះ​ជា​ការ​ពិត​មែន​នោះ ? តាកែវ​

spot_img
×