Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ ប្រកាស​រក​សាច់ញាតិ​សព​ស្ត្រី​ ២ ​នាក់ ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​!

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រធាន​មន្ទីរពេទ្យ​បង្អែក ខេត្ត​ព្រះសីហនុ គឺ​លោក​វេជ្ជបណ្ឌិត សេង ណុង បានប្រកាស​រក​សាច់ញាតិ​សាកសព​ស្ត្រី​២​នាក់ ដែល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ ​។​

​លោក​ថា សាកសព​ស្ត្រី​រងគ្រោះ​ទាំងពីរ​ខាងលើ ត្រូវ​បាន​រថយន្ត នៃ​មន្ទីរពេទ្យ​ឯកជន ដឹក​មក​ទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ (​ពេទ្យ​ចំការចេក​)​ ។​

​លោក​វេជ្ជបណ្ឌិត សេង ណុង បាន​ប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ដែល​បាត់​សមាជិក ក្នុង​គ្រួសារ សូម​ឲ្យ​រូតរះ​ទសក់​ទង​មក​ពិនិត្យ​មើល សាកសព​ស្ត្រី​រងគ្រោះ​ទាំង​ពីរ​នាក់ ឲ្យបាន​ឆាប់ ព្រោះ​សព​បាន​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​ ។​

​សូម​អធ្យាស្រ័យ​ចំពោះ​ការ Posting រូបថត​សាកសព ដោយ​ពុំ​មាន​បិទបាំង​តាម​ក្រម​សីលធម៌ ដោយ​សុំ​អនុញ្ញាត​ដាក់​រូប​ដើម ដើម្បី​ងាយស្រួល​ដល់​ក្រុមគ្រួសារ​សាច់ញាតិ​ចំណាំ​..៕ ដោយ ​៖ ដែន សីមា​

spot_img
×