Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ និង អគ្គព្រះរាជអាជ្ញា ចេញ​បញ្ជា​ឲ្យ​បញ្ជូន​អនុប្រធាន​នាយកដ្ឋាន​ន​គរ​បាល​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ​ដែល​បាញ់​ប៉ង​សម្លាប់​ជនរងគ្រោះ ទៅកាន់​តុលាការ

spot_img

​ភ្នំពេញ​ ៖ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ បាន​បញ្ជា​ឲ្យ​ចាប់បញ្ជូន អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឌួង ណា​គ្រី ទៅកាន់​តុលាការ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ហើយ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែងថា «​នៅពេលនេះ​ខ្ញុំ​បាន​បញ្ជា​ឲ្យ​នាំខ្លួន ឌួង ណា​គ្រី ទៅកាន់​ព្រះរាជអាជ្ញា ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ហើយ​នៅ​បន្ដិចទៀតនេះ​»​។​

​ចំណែក​អគ្គព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ បាន​បញ្ជា​ឲ្យ​ព្រះរាជអាជ្ញា នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវតែ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​អនុប្រធាន​នាយកដ្ឋាន​ន​គរ​បាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោក ឌួង ណា​គ្រី ដែល​ប៉ង​បាញ់​សម្លាប់​ជនរងគ្រោះ​២​នាក់​ប្ដី​ប្រពន្ធ នៅក្បែរ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ​ ។​

​លោក​អគ្គព្រះរាជអាជ្ញា លោក អ៊ុក សាវុធ បាន​ថ្លែងថា «​ខ្ញុំ​បាន​ណែនាំ ទៅ​ព្រះរាជអាជ្ញា​រួចហើយ ថា​ត្រូវតែ​ចាត់ការ​ទៅតាម​ច្បាប់​»​។​

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់​ថា ករណី​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែល​ស្រវឹងស្រា​បើករថយន្ត​តាម​រករឿង និង​រហូត​បាញ់​រថយន្ត​ជនរងគ្រោះ​ទាំង ២​នាក់​ប្តី​-​ប្រពន្ធ ជា​បទល្មើស​ព្រហ្មទណ្ឌ ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​។ ការដាក់​វិន័យ​ចំពោះ​កំហុស​របស់​មន្ត្រីនគរបាល​ណា​ម្នាក់ មិន​រារាំង​ដល់​ការអនុវត្ត​ច្បាប់ របស់​ស្ថាប័ន​តុលាការ​ទេ ប្រសិនបើ​កំហុស​នោះ​ជា​អំពើ​ល្មើស​ព្រហ្មទណ្ឌ​ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×