Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​បណ្ឌិត ប៉ែន បញ្ញា​៖ ប្រធានបទ​នៃ​កិច្ចប្រជុំ​នាពេលនេះ សុទ្ធតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​

spot_img

​ភ្នំពេញ ​៖ ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី បើក​កិច្ចប្រជុំ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍ នៃ​សភា​ស​និយាយ​ភាសា​បារាំង APF នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ នៅ​សណ្ឋាគារ​សាន់វេ រាជធានី​ភ្នំពេញ លោក​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​APF បាន​មានប្រសាសន៍​ធ្វើ​ការកត់សម្គាល់​ចំពោះ​ប្រធានបទ​នៃ​កិច្ចប្រជុំ​នាពេលនេះ ដែល​ទាក់ទង​នឹង ភាពក្រីក្រ ប្រឆាំង​អំពើពុករលួយ ភាព​គ្មាន​ការងារ​ធ្វើ ការ​ខ្ជះខ្ជាយ​អាហារ និង​ការប្រើ​ឌីជីថល​ជាដើម ថា​សុទ្ធតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​ទាំងអស់ ក្នុង​ពិភពលោក ដែល​កិច្ចប្រជុំ​យើង​នា​ពេល​នេះ​គួរតែ​ធ្វើ​ការឆ្លុះបញ្ចាំង​រួមគ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ប្រទេស​ទាំងអស់​។​

​កិច្ចប្រជុំ​នាពេលនេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី​អង់​ហ្សេ​លីក ហ្គូ​ម៉ា ប្រធាន​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍ នៃ​សភា និយាយ​ភាសា​បារាំង​APF រួម​ទាំង​វត្តមាន​ចូលរួម​ពី​ប្រតិភូ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា និង​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​លោក​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​APF ក៏​បាន​មានប្រសាសន៍​ជម្រាបជូន​ភ្ញៀវ​អំពី​មូលដ្ឋានគ្រឹះ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ឆ្លុះបញ្ចាំង​បាន​តាមរយៈ​ដំណើរការ​នៃ​ការបោះឆ្នោត​ជា​បន្តបន្ទាប់ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​របស់​កម្ពុជា និង​ដូច ដែល​មាន​កំណត់​ស្ដីពី​កិច្ចសហប្រតិបត្តិការ​នៅក្នុង​សភា​និយាយ​ភាសា​បារាំង​ផង​ដែរ​។​

​លោក​បណ្ឌិត​បាន​មានប្រសាសន៍​បន្ត​ថា ដោយសារ​ស្ថិរភា​នយោបាយ សន្តិភាព និង​ផែនការ​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ហៅ ថា​យុទ្ធសាស្ត្រ​ចតុកោណ បាន​ធ្វើឲ្យ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ជា​ទៀងទាត់ ក្នុង​រង្វង់​ប្រមាណ​៧%​ក្នុង​១​ឆ្នាំ ជាង​១​ទសវត្សរ៍​មក​ហើយ ដែល​ធ្វើឲ្យ ប្រទេស​កម្ពុជា បាន​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ឆ្នាំ​២០១៦​។​

​លោក​បណ្ឌិត ប៉ែន បញ្ញា ក៏​បាន​មានប្រសាសន៍​រំលេច​ផងដែរ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នេះ ក៏​ជាប់ទាក់ទង​ជាមួយ​នឹង​ការផ្លាស់ប្ដូរ​ទំនាក់ទំនង ជាមួយ​ប្រទេស​ដទៃ​ទៀត រួម​ទាំង​ប្រទេស​ដែល​ជា​សមាជិក​សភា​និយាយ​ភាសា​បារាំង​ផងដែរ​។ ឯកឧត្ដម​បណ្ឌិត​មានប្រសាសន៍​បន្ថែម​ថា ការវិនិយោគ គឺជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុងចំណោម​កត្តា​ផ្សេងៗ​ទៀត សម្រាប់​ការអភិវឌ្ឍ និង​ថា​បើ​គ្មាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ និង​សមាជិក​សភា​APF​ព្រម​ទាំង​ការវិនិយោគ​បរទេស​នោះ​ទេ កម្ពុជា​នឹង​មិន​អាច​ងើប​ឡើង​វិញ​ភ្លាម​ដូចនេះ​ទេ ក្រោយពី​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​បង្ហូរឈាម​។​

​ថ្លែង​នៅក្នុង​ឱកាស​បើក​កិច្ចប្រជុំ​នេះដែរ លោកស្រី​អង់​ហ្សេ​លីក ហ្គូ​ម៉ា ប្រធាន​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍ នៃ​សភា​និយាយ ភាសា​បារាំង​APF បាន​អបអរសាទរ​ចំពោះ​ថាមពល​ដ៏​ស្វាហាប់​របស់​ក្រុម​សភាជាតិ​កម្ពុជា​APF ដែល​ជា​ដង្ហើម​នៃ​កិច្ចប្រជុំសភា​និយាយ​ភាសា​បារាំង APF​។ ជា​ការពិត​ណាស់ សកម្មភាព​ជាច្រើន​របស់​សភានិយាយ​ភាសាបារាំង​APF ដូចជា​សិក្ខាសាលា កិច្ចប្រជុំ សម្រាប់​ជា​ផលប្រយោជន៍​ដល់ សមាជិក​សភា​និយាយ​ភាសា​បារាំង APF និង​មន្ត្រីសភា ត្រូវបាន​ធ្វើឡើង​ជា​ច្រើន​នៅ​កម្ពុជា។​

​លោកស្រី​មាន​ប្រសាសន៍​ទៀតថា កម្ពុជា​បាន​ចូលរួម​ជា​និច្ច​នៅក្នុង​កិច្ចប្រជុំ​នានា​របស់​សភា​និយាយ​ភាសា​បារាំង​APF​។ នេះ​គឺជា​ភស្តុតាង​បង្ហាញ​ពី ការចូលរួម​ដែលមាន​ទំនួល​ខុស​ត្រូវ​យ៉ាង​ខ្ពស់​របស់​កម្ពុជា​៕​ ដោយ​ ៖ ​កូឡាប​

spot_img
×