Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ សៀវភៅ​ក្រុងភ្នំពេញ

spot_img

​ភ្នំពេញ ​៖ សៀវភៅ​ក្រុងភ្នំពេញ ការពង្រីក​និង​ការផ្លាស់ប្ដូរ​សៀវភៅ​ដំឡើង​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​បាល​រាជធានី​ភ្នំពេញ​និង​សាលាក្រុង​ប៉ារីស​ត្រូវបាន​ធ្វើ​ពិធី​ផ្សព្វផ្សាយ កាលពី​រសៀល​ថ្ងៃ​ទី ០២ ខែ​ឧសភា​ឆ្នាំ ២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព លោក​នួន ផា​រ័ត្ន​អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី Valentine Gigaudaut តំណាង​ស្ថានទូត​បារាំង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។​

សៀវភៅ​នេះ​មាន​ពីរ​ប្រភេទ​សំខាន់ ដោយ​ការផ្លាស់ប្ដូរ​ទីក្រុង​ឲ្យទៅ​ជា​ទី​ក្រុងមានពណ៏​បៃតង​និង​មាន​បរិស្ថាន​ល្អ​។ សៀវភៅ​នេះ​បាន​គិតទុក​ជាមុន​ពី​បរិស្ថាន ពី​បញ្ហា​ទឹកជំនន់ ។​សៀវភៅ​នេះ ក៏​បាន​ទឹកចិត្ត​ដល់​ចំពោះ​អ្នកមើល ពិសេស​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ធ្វើ​ការងារ​អភិវឌ្ឍន៍​ក្រុង ដោយ​អត្ថបទ​ខាងក្នុង​ពិតជា​មាន​សារៈសំខាន់​លើ​ការងារ​អភិវឌ្ឍន៍​ក្រុង ។ សៀវភៅ​នេះ​បាន​ចំណាយ​ថវិកា​ប្រមាណ​ជា​ដុំ​ជាង ១២​ម៉ឺន​ដុល្លារ​ដើម្បី​បង្កើតឲ្យមាន​សៀវភៅ​នេះ​ឡើង​។​

លោក​នួន ផា​រ័ត្ន ក្នុងឱកាស​នោះ​បាន​ថ្លែងអំណរគុណ​ចំពោះ ទីក្រុង​ប៉ារីស ដែល​បាន​បង្កើត​ប្លង់គោល ដែល​ជា​ប្លង់​តម្រង់​ទិស​សម្រាប់​រាជធានី​ភ្នំពេញ ឆ្ពោះទៅរក​​ការអភិវឌ្ឍន៍​រីកចំរើន​។​

ក្រៅពីនេះ​លោក​ក៏​បាន​ថ្លែង​ការ​អរគុណ​ចំពោះ​ក្រុម​ការងារ​ដែល​រួម​សហការ​គ្នា​រវាង​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​ប៉ារីស​បង្កើត​ឲ្យមាន​ឡើង​នូវ​សៀវភៅដ៏​ល្អ​នេះ​នឹង​បំពេញបន្ថែម​នូវ​អ្វី​ដែល​មាន​នៅក្នុង​ដៃ រក្សាបាន ទីក្រុង​មាន​ភាព​បៃតង ជា​ទីក្រុង​វៃឆ្លាត​។​

លោក​បាន​បញ្ជាក់​ផងដែរ​ថា​សៀវភៅ​នេះ​គឺ​បាន​គិតទុក​ជាមុន​ពី​បញ្ហា​បរិស្ថាន បញ្ហា​ការអភិវឌ្ឍ​ទីក្រុង​នៅ​ពេល​ខាងមុខ ៕​ ដោយ​៖​កូឡាប​

spot_img
×