Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា ចោទប្រកាន់​មន្ត្រីនគរបាល ឌួង ណា​គ្រី ពីបទ ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​អាវុធ​ដោយ​មិន​មាន​ការអនុញ្ញាត​

spot_img

​ភ្នំពេញ ​៖ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រៀល សុ​ភិន សម្រេច​ចោទប្រកាន់​ចំនួន​២​បទល្មើស ចំពោះ​លោក​ឌួង ណា​គ្រី ពីបទ ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​អាវុធ​ដោយ​មិន​មាន​ការអនុញ្ញាត នៅ​ព្រលប់​ថ្ងៃទី​៣​ឧសភា​។​

​នៅ​យប់​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​លោក​វរសេនីយ៍ទោ ឌួង ណា​គ្រី ដែល​បាញ់​ប៉ង សម្លាប់ ២​នាក់​ប្តី​ប្រពន្ធ ត្រូវ​នឹងាំ​ខ្លួន​ទៅ​កាន់​តុលាការ ។

​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់​ណា បាន​ថ្លែងថា «​តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ពីបទ ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​អាវុធ​ដោយ​មិន​មាន​ការអនុញ្ញាត​»​។

​សូមបញ្ជាក់​ថា នៅវេលា​ម៉ោង​ប្រមាណ ៧៖៣០​នាទី​យប់​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ តំណាង​អយ្យការ​បានបញ្ចប់​ការសួរនាំ​អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឌួង ណា​គ្រី រូ​ច​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សិន រង់ចាំ​បញ្ជូនទៅ​ចៅក្រម​ចាត់ការ​បន្ត​ទៀត​។​

នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​ចាប់​បញ្ជូន​ជន​បាញ់បោះ ឌួង ណា​គ្រី ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​ការបាញ់​ប៉ង​សម្លាប់​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×