Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​អ៊ីស្រាអែល ផ្តើម​សំណើរ​ពី​របៀប​សុំ​ទឹកភ្លៀង​ប្លែក​ខុសគេ​

spot_img

រដ្ឋមន្ត្រី​កសិកម្ម​អ៊ីស្រាអែល បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្នុង​ប្រទេស​នេះ​ចូលរួម​ក្នុង​ពិធី​បួងសួង​មួយ​ជា​សមូហភាព​ដើម្បី​រួមគ្នា “​ហែក​មេឃ​ឲ្យ​រយះ​” ដើម្បី​នាំ​ទឹកភ្លៀង​មកកាន់​ប្រទេស​នេះ នា​សិសិរដូវ​។​

រដ្ឋមន្ត្រី​កសិកម្ម Uri Ariel

​​តាម​គេហទំព័រ Ynet News, រដ្ឋមន្ត្រី​កសិកម្ម​អ៊ីស្រាអែល Uri Ariel​បាន​អំពាវនាវ​ដល់​កសិករ​ទាំងអស់​ព្រមទាំង​ពលរដ្ឋ​អ៊ីស្រាអែល រួម​គ្នា​ចូលរួម​ពិធីបុណ្យ​បួងសួង​សមូហភាព​នៅ​ជញ្ជាំង​ប៉ែក​ខាងលិច ដើម្បី​អាច​បញ្ជូន​សំណើរ​ទៅ​កាន់​ព្រះអាទិទេព​នាំមក​នូវ​ទឹកភ្លៀង​សិសិរដូវ ដែល​ស្ងួត​ហែ​ង​។

​រដ្ឋមន្ត្រី Uri Ariel ឲ្យដឹងថា “​ជា​សំណាង​មិន​ល្អ​ដែល​ការរាំងស្ងួត​៤​ឆ្នាំ យើង​បាន​ទទួល​ភ្លៀង​ដ៏​តិច​បំផុត​នៅ​ឆ្នាំ​នេះ គឺ​តិច​ជាង​កម្រិត​មធ្យម​នា​អំឡុង​ឆ្នាំ​មុន សិសិរដូវ​ឆ្នាំ​នេះ​វា​នឹង​រាំងស្ងួត​ទៀត​”​។​

​លោក Uri Ariel ថ្លែង​បន្ថែមថា “​ខ្ញុំ​អំពាវនាវ​ឲ្យ​មហាជន​ធ្វើ​ពិធី​រួមគ្នា ហើយ​សូម​ឲ្យ​មនុស្ស​ម្នាក់ៗ​យក​តាម​នូវ​ឆ័ត្រ ព្រោះ​យើង​ហែក​មេឃ​”​។ ការអំពាវនាវ​របស់​ប្រមុខ​រដ្ឋ​មន្ត្រី​ខាង​វិស័យ​កសិកម្ម​អ៊ីស្រាអែល បាន​ទទួល​ការគាំទ្រ​ពី​មន្ត្រី​អ្នកមុខអ្នកការ ក៏​ដូច​ជា​កសិករ ព្រមទាំង​បណ្តា​អង្គកា​រ​សិកម្ម​។ ពិធីបួងសួង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ២៨/១២​។​

​ស្រប​នឹង​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋមន្ត្រី​កសិកម្ម មគ្គុ​ទេស​ស្មារតី​នៃ​សាសនា​គ្រិស្ត នៅ​អ៊ីស្រាអែល​ឲ្យដឹងថា ព្រះអាទិទេព​នឹង “​ទត​ឃើញ​ទុក្ខវេទនា និង​ព្រះ​សណ្តាប់​ការ​បួងសួង​” របស់​ពលរដ្ឋ​អ៊ីស្រាអែល បន្ទាប់មក​នឹង​មាន​ការឆ្លើយតប​ចំពោះ​ការទន្ទឹងរង់ចាំ​របស់​ប្រជានុរាស្ត្រ ហើយ​ភ្លៀង​នឹង​បង្អុរ​ចុះ​ក្នុង​តំបន់​នេះ​។​

​ទោះ​យ៉ាងណា​លើ​បណ្តាញ​សង្គម Facebook និង Twitter មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ពិបាក​យល់ ចំពោះ​ទង្វើ​ចំណុះ​ហួសហេតុ​របស់​មជ្ឈដ្ឋាន​ដឹកនាំ​អ៊ីស្រាអែល​ដែល​ជឿ “​ព្រះអាទិទេព​”​។ ពួកគេ​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​ទាំងនោះ មាន​សកម្មភាព​ជាក់ស្តែង​ជាង​នេះ ដើម្បី​ស្រាយ​គ្រោះរាំងស្ងួត ក៏ដូចជា​ស្ថាបនា​រោងចក្រ​ផលិត​ទឹកសាប​ពី​ទឹកសមុទ្រ​៕ សូ​យ​ន​

 

spot_img
×