Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ បាន​ប្រើ​ឥដ្ឋ និង​គប់​ដុំ​ថ្ម មក​លើ​ក្រុម​ក្មេង​ជនរងគ្រោះ​និង កម្លាំង​សមត្ថកិច្ច​

spot_img

(​បន្ទាយមានជ័យ​) ៖ ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ១០ និង ៣០​នាទី នៅ​ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ខាងត្បូង​ផ្លូវ​ចូល​មជ្ឈមណ្ឌល​កំសាន្ត​ផ្សារ​ហ៊ុយ​ឡេង ស្ថិតនៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ប្រតិបត្តិការ​កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​ទទួល​ការងារ​យុត្តិធម៌ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ហឹង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់់​ទោស​(​វ៉ៃ​ដោយ​វត្ថុ​រឹង​) និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ ។ បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន លោក​បាន​បញ្ជូន​ជនសង្ស័យ​ទាំង ០២​នាក់ ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​យុត្តិធម៌ បានឲ្យដឹងថា ៖ នៅវេលា​ម៉ោង ២១ និង ៤៥​នាទី ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ មាន​ករណី​ហឹង្សា​កើតឡើង​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ បង្កឡើង​ដោយ​ក្មេង​ទំនើង​ចំនួន ០១​ក្រុម ពេល​នោះ​ក្រុម​ក្មេង​ជនរងគ្រោះ​បាន​មកប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ។ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​កម្លាំង​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ និង​កម្លាំង​មូលដ្ឋាន​ក្រុង​សិរីសោភ័ណ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ ពេល​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់ និង​កំពុង​ធ្វើ​ការសាកសួ​រលើ​ក្រុម​ក្មេង​ជនរងគ្រោះ ស្រាប់តែ​ក្រុម​ទំនើង​ដែល​បង្កហេតុ​ខាងលើ​បាន​ជិះ​ម៉ូតូ ចំនួន ០៤​គ្រឿង មាន​គ្នា​ប្រហែល​ជាង ១០​នាក់ ត្រឡប់មកវិញ បាន​ប្រើ​ឥដ្ឋ និង​គប់​ដុំ​ថ្ម មក​លើ​ក្រុម​ក្មេង​ជនរងគ្រោះ បណ្តាលឲ្យ​កម្លាំង​សមត្ថ​កិច្ច​ម្នាក់ ដែល​កំពុង​ឈរ​សាកសួរ​ក្រុម​ក្មេង​ជនរងគ្រោះ ត្រូវចំ​ផ្នែក​ក្បាល​ខាងឆ្វេង រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​ដួល​សន្លប់​ភ្លាមៗ​តែម្តង បច្ចុប្បន្ន​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ។ លោក​វរសេនីយ៍ទោ ព្រហ្ម ថេង បាន​បន្តទៀតថា ៖ យោង​លើ​បទល្មើស​ជាក់ស្តែង និង​ដោយ​ទទួលបាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​ទទួលបាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ទើប កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ បាន​ចុះ​ប្រតិបត្តិការ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​និង​ស្រាវជ្រាវ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស រហូត​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២​នាក់ រួមមាន ៖ ១-​ឈ្មោះ ផុន ភា​រិន ភេទ ប្រុស អាយុ ៣១​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​បី សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ២-​ឈ្មោះ ពៅ បញ្ញា​(​ញ៉ា​) ភេទ ប្រុស អាយុ ២១​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។ ចំណែក​បក្សពួក​ជា​ច្រើន​ទៀត កម្លាំង​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ។​

ក្រោយពី​ធ្វើ​ការសាកសួរ ជនសង្ស័យ​ទាំង ០២​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ក្នុង​ពេល​កើតហេតុ​ពួកគេ​ពិតជា​នៅ​ជាមួយ​ក្រុម​ក្មេង​ទំនើង ០១​ក្រុម​ដែល​បង្កហេតុ​ខាងលើ ពិតប្រាកដ​មែន ។​

លោក​វរសេនីយ៍ទោ ព្រហ្ម ថេង បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ៖ ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ យោងតាម​របាយការណ៍​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​យោង​តាម​ការបំភ្លឺ​របស់​ជនរងគ្រោះ ឃើញថា​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ដូច្នេះ​ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ ហឹង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​(​វ៉ៃ​ដោយ​វត្ថុ​រឹង​) បច្ចុប្បន្ន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង ០២​នាក់ ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×