Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ស្វែងរក​កិច្ចសហប្រតិបត្តិការ​អំពី​ការគ្រប់គ្រង​សំណល់​រឹង​និង​ទឹក​កខ្វក់​នៅ​រមណីយដ្ឋាន​អង្គរ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​

spot_img

​សៀមរាប ​៖ ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក ហ្គី​យ៉ូម ម៉ា​ឡ​តា​វ៉ែន (Guillaume MALTAVARNE) មន្ត្រី​ផ្នែក​ទាក់ទាញ​វិនិយោគ បាន ជួប​សំណេះសំណាល​ការងារ​ជាមួយ​លោក​ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ស្វែងយល់​កិច្ចការ​គ្រប់គ្រង​សំណល់​រឹង និង​គ្រប់គ្រង​ទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ នា​ព្រឹក​ថ្ងៃ​១៤​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ព្រឹក​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩ ។​

​កិច្ចប្រជុំ​នេះ សភាពាណិជ្ចកម្ម​អឺរ៉ុប​បាន​លើកឡើង​នូវ​ការងារ​សំខាន់ៗ​ជាច្រើន ហើយ​ការងារ​ដែល​ជា​អាទិភាព​គឺ ការលើកកម្ពស់​ពាណិជ្ជកម្ម ការសិក្សា​អំពី​សេដ្ឋកិច្ច និង​ផ្តោត​សំខាន់​លើ​ការគ្រប់គ្រង​សំណល់​រឹង និង​ការគ្រប់គ្រង​ទឹក​កខ្វក់​។

​ក្នុងនោះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​បង្ហាញ​នូវ​កិច្ចការ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំណល់​រឹង (​សំរាម​) ទឹក​កខ្វក់​នៅក្នុង​តំបន់​អង្គរ​ផងដែរ​។ កត្តា​ពីរ​ដែល​បណ្តាលឱ្យមាន​សំរាម គឺ​កត្តា​ភ្ញៀវទេសចរ និង​ប្រជាជន​ក្នុង​មូលដ្ឋាន ក៏​ព្រោះ​ប្រជាជន​នៅ​ពុំ​ទាន់​យល់​ដឹង​ទូលំ​ទូលាយ​ចំពោះ​ការរក្សា​សំរាម ការរក្សា​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ​ជា​ដើម​។​

​ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​មាន​សកម្មភាព​មួយចំនួន​ដូចជា ការអប់រំ​ឱ្យ​ស្គាល់​តម្លៃ​បេតិកភណ្ឌ ការគ្រប់គ្រង​អនាម័យ​ជុំវិញ​លំនៅដ្ឋាន និង​ផលប៉ះពាល់​នៃ​ការដុត​សំរាម ការ​ចោល​ថង់​ប្លា​ស្ទិច​ពាសវាល​ពាសកាល​។ លើសពីនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​មាន​សកម្មភាព​ប្រមូល​សំរាម ប្រមូល​ស្លឹកឈើ​ងាប់ សំណល់​ផ្ទះបាយ ដើម្បី​ផលិត​ជីកំប៉ុស​ផងដែរ ក្រៅ​ពី​ការងារ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្តល់ឱ្យ​ក្រុមហ៊ុន​វី​ហ្គ្រី​ន​សម្អាត​ជាប្រចាំ​។​

​ក្រោយ​ពី​ពិភាក្សា​ស្វែងយល់​ពី​គ្នា​ទៅវិញទៅមក សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ក៏​បាន​បង្ហាញ​បំណង​ចង់​ស្វែងយល់​លទ្ធភាព​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​ស្ថាប័ន​និង​ស្ថាប័ន ឬ​វិស័យ​ឯកជន​ណាមួយ ដើម្បី​ធ្វើ​ការងារ​រួម​គ្នា​លើ​វិស័យ​គ្រប់គ្រង​សំណល់​រឹង និង​គ្រប់គ្រង​ទឹក​កខ្វក់​នៅ​រមណីយដ្ឋាន​អង្គរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×