Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តល់​ការអនុញ្ញាត​ជួសជុល​កែលម្អ​លំនៅដ្ឋាន ដល់​អ្នកស្រុក​អង្គរ​ចំនួន​៨៥​គ្រួសារ​នៅ​ខែ​មេសា​ឆ្នាំ​២០១៩

spot_img

​សៀមរាប​៖ ​អ្នកស្រុក​អង្គរ​ចំនួន ៨៥​គ្រួសារ បាន​ទទួល​ការអនុញ្ញាត​អោយ​ជួសជុល​កែលម្អ​លំនៅដ្ឋាន​ឡើងវិញ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ប្រភេទ​នៃ​ការជួសជុល​កែលម្អ រួមមាន ជួសជុល​ឬ​ប្តូរ​ដំបូល ជួសជុល​ជញ្ជាំង ប្តូ​រសសរ ប្តូរ​ជណ្តើរ ត​សំ​យ៉ាប ក​ឥដ្ឋ​ក្រោមផ្ទះ សាងសង់​បង្គន់​អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុង​ជ្រូក ។​ល​។ និង​តម្រូវការ​ផ្សេងៗ​ទៀត​ដែល​ចាំបាច់​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ ។

​ក្នុងចំណោម​អ្នកស្រុក​៨៥​គ្រួសារ​ដែល​ទទួលបាន​ការ​អនុញ្ញាត​មាន ស្រុក​ប្រាសាទបាគង​ទទួលបាន​ការអនុញ្ញាត​ចំនួន​៦​គ្រួសារ ស្រុក​អង្គរធំ ទទួលបាន​ការអនុញ្ញាត​ចំនួន​៥​គ្រួសារ ស្រុក​ពួក ទទួលបាន​ការអនុញ្ញាត​ចំនួន​៧​ករណី ក្រុង​សៀមរាប ទទួលបាន​កាត​អនុញ្ញាត​ចំនួន​៥២​គ្រួសារ និង​ស្រុក​បន្ទាយស្រី ទទួលបាន​ការអនុញ្ញាត​បាន​ចំនួន​១៥​គ្រួសារ​ ។​ ដោយ​៖​កូឡាប​

spot_img
×