Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចំងាយ​ខ្លី​

spot_img

​ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើការ​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចំងាយ​ខ្លី​ជា​ច្រើន​គ្រាប់​ពី​ឧបទ្វីប Hodo ស្ថិត​នៅ​ភាគ​ខាងកើត​ប្រទេស។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ពី​កូរ៉េខាងត្បូង​។​

​មី​ស៊ី​ល​រយៈ​ចំងាយ​ខ្លី​ជា​ច្រើន​គ្រាប់​ដែល​បាន​បាញ់​ចេញ ហោះ​ក្នុង​រយៈ​ចំងាយ​ចន្លោះ​ពី ៧០ ទៅ ២០០​គីឡូម៉ែត្រ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារពត៌មាន​កូរ៉េខាងត្បូង Yonhap ដែល​ធ្វើ​ការដកស្រង់​សំដី​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​កូរ៉េខាងត្បូង​។​

​ឧបទ្វីប Hodo ត្រូវបាន​កូរ៉េខាងជើង​ប្រើប្រាស់​ក្នុង​ពេល​អតីតកាល ដើម្បី​ធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល និង​កាំភ្លើង​ធំរ​យៈ​ចំងាយ​ឆ្ងាយ​។​

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ខែ​មុន ទីក្រុង​ព្យុងយ៉ាង​ក៏​បាន​ធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល ដែល​ខ្លួន​បាន​អះអាង​ថា ជា​មី​ស៊ី​ល​យុទ្ធិសាស្ត្រ​ប្រភេទ​ថ្មី ដែល​ការបាញ់​សាកល្បង​នោះ គឺជា​លើក​ដំបូង ក្រោយ​ជំនួប​រវាង គីម ជុង​អ៊ុន និង​ដូណាល់ ត្រាំ បាន​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់​៕ ​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×