Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​ប្រារព្ធ​ពិធី​គ្រងរាជ្យ​ស​ម្ប​តិ្ត​ផ្លូវការដ​ល់​ព្រះមហាក្សត្រ Vajiralongkorn

spot_img

​ប្រទេស​ថៃ​បាន​ចាប់ផ្តើម​ធ្វើ​ពិធី​គ្រងរាជ្យ​ស​ម្ប​តិ្ត​រយៈពេល ៣​ថ្ងៃ​នៅ​ថ្ងៃ​សៅ​រិ៍នេះ ដើម្បី​ដាក់​ឲ្យ​ព្រះមហាក្សត្រ Vajiralongkorn ឡើង​សោយរាជ្យ​សម្បត្តិ​ជា​ផ្លូវការ​។​

​ព្រះមហាក្សត្រ Vajiralongkorn បាន​ក្លាយទៅជា​ព្រះមហាក្សត្រ​ថៃ​ក្នុង​ឆ្នាំ ២០១៦ បន្ទាប់​ពី​ព្រះ​បី​តា​របស់​ព្រះអង្គ​ព្រនាម Bhumibol Adulyadej បាន​សោយ​ទីវង្គត​។​

​មុន​ពេល​ពិធី​គ្រងរាជ្យ​ស​ម្ប​តិ្ត​នេះ ព្រះមហាក្សត្រ​ថៃ​បាន​រៀប​អភិសេក​ជាមួយនឹង​ដៃគូ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ព្រះអង្គ​យ៉ាងយូរ ឈ្មោះ Suthida និង​បាន​តែងតាំង​ព្រះ​នាង​ជា​ព្រះ​មហាក្សត្រីយានី​។​

​ថៃ​ជា​ប្រទេស​ប្រកាន់​របប​រាជាធិបតេយ្យ ប៉ុន្តែ​គ្រួសារ​រាជ្យ​វង្ស​ត្រូវបាន​គោរព​យ៉ាងខ្លាំង​ដោយ​ប្រជាជន​ថៃ និង​មន្ត្រី​។ ប្រទេស​នេះ​ក៏​មាន​ច្បាប់​សម្រាប់​ការពារ​ព្រះមហាក្សត្រ​ផងដែរ ដែល​ច្បាប់​នោះ​ហាមប្រាម​មិនឲ្យ​មាន​ការរិះគន់​លើ​ស្តេច​។​

​តើ​ព្រះមហាក្សត្រ Vajiralongkorn ជា​នរណា​?

​ព្រះមហាក្សត្រ Vajiralongkorn វ័យ ៦៦​ឆ្នាំ គឺជា​បុត្រា​ទី ២ របស់​អតីត​ព្រះមហាក្សត្រ និង​ជា​បុត្រា​ទី ១​របស់​ព្រះ​មហាក្សត្រីយានី Sirikit​។​

​ព្រះអង្គ​ទទួល​បាន​ការ​អប់រំ​នៅ​ក្នុង​ចក្រភព​អង់គ្លេស និង​អូស្ត្រាលី និង​បាន​ចូលរួម​វគ្គ​ហ្វឹកហាត់​នៅ​សកល​វិទ្យាល័យ​យោធា ក្នុង​ទីក្រុង Canberra ប្រទេស​អូស្ត្រាលី​។​

​ព្រះអង្គ​បាន​ក្លាយជា​ទាយាទ​ដើម្បី​បន្ត​រាជ្យ​តំណែង​ក្នុង​ឆ្នាំ ១៩៧២​។​

​ចំណែក​ព្រះ​មហាក្សត្រីយានី Suthida ដែល​ជា​ប្រពន្ធ​ទី ៤​របស់​ព្រះអង្គ គឺជា​អនុ​មេបញ្ជាការ​នៃ​អង្គភាព​សន្តិសុខ​ផ្ទាល់ខ្លួន​របស់​ព្រះអង្គ​។ ព្រះ​នាង Suthida បាន​ក្លាយទៅជា​ឧត្តមសេនីយ៍ក្នុង​ជួរ​កងទ័ព​ក្នុង​ឆ្នាំ ២០១៦៕ អត្ថបទ​ប្រែ​សម្រួល​ដោយ ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×