Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ញូ​វ​ស៊ីឡែន ​ភ្ជាប់ពាក្យ​ជាមួយ​នឹង​ដៃ​គូ​

spot_img

​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេសញូវ​ស៊ីឡែន Jacinda Ardern បាន​ភ្ជាប់ពាក្យ​ជាមួយនឹង​អតីត​ដៃគូ​ពិធីករ​ទូរទស្សន៍​របស់​គាត់​ឈ្មោះ Clarke Gayford​ ។​

​លោក Andrew Campbell ប្រធាន​អ្នកនាំពាក្យ​របស់​អ្នកស្រី Jacinda Ardern បាន​ថ្លែង​បញ្ជាក់ប្រាប់ CNN ថា គូស្នេហ៍​ទាំង ២​បាន​ភ្ជាប់ពាក្យ​នៅ​ថ្ងៃ​បុណ្យ Easter កាលពី​ខែ​មុន​។ ប៉ុន្តែ​លោក​បញ្ជាក់ថា មិនទាន់​មាន​ពត៌មាន​លំអិត​នោះឡើយ​។​

​គូស្នេហ៍​ទាំង ២​មានកូន​ម្នាក់​រួច​មក​ហើយ មុន​ពេល​ពិធី​ភ្ជាប់ពាក្យ​របស់​ពួកគេ​។ កូនស្រី​ពួកគេ​មានឈ្មោះ​ថា Neve Te Aroha Ardern Gayford ដែល​បាន​កើត​កាលពី​ខែមិថុនា ឆ្នាំមុន​។​

​សូមបញ្ជាក់​ថា អ្នកស្រី Jacinda Ardern វ័យ ៣៨​ឆ្នាំ បាន​ក្លាយទៅជា​នាយករដ្ឋមន្ត្រី​វ័យក្មេ​ង​បំផុត​របស់​ប្រទេសញូវ​ស៊ីឡែន ក្នុង​រយៈពេល ១៥០​ចុងក្រោយ​នេះ និង​ជា​មេដឹកនាំ​ពិភពលោក​ដំបូង​ក្នុង​រយៈពេល ៣០​ចុងក្រោយ​នេះ ដែល​មាន​បុត្រ​ក្នុងកំឡុងពេល​កាន់តំណែង​៕ ​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×