Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូពេទ្យ​សល់​ពី​សម័យ​ប៉ុលពត​ម្នាក់​ ចាក់​ថ្នាំ​ទៅ​លើ​អ្នក​ជម្ងឺ​ឈឺបំពង់ក ​១ ម្ជុល ​ប្រកាច់​ស្លាប់​ភ្លាមៗ

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​មាន​ការភ្ញាក់ផ្អើល​មួយ​ដោយសារ​មាន​គ្រូពេទ្យ​ឯកជន​ម្នាក់​បាន​ចាក់​ថ្នាំ​មួយ​ម្ជុល​ទៅលើ​បុរស​ម្នាក់​ដែល​មាន​ជម្ងឺ​ឈឺបំពង់ក​ ហើយ​បាន​ប្រកាច់​ស្លាប់​យ៉ាង​អាណោចអធ័ម​ កាលពី​វេលា​ម៉ោង​១២និង​០៥​នាទី​ ថ្ងៃ​ទី​៣​ ខែ​មេសា​ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​សំឡី​ខាងជើង ឃុំ​សំឡី ស្រុក​កំពង់រោទិ៍​ខេត្ត​ស្វាយរៀង​។​

​បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា៖ ​ជនរងគ្រោះ​មាន ឈ្មោះ ប៊ុន ម៉ាប់ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ដោយ​ខ្លួន​មាន​អា​ការៈឈឺ​បំពង់ក​ ចំនួន​ពីរ​ថ្ងៃ​មក​ហើយ​ពុំ​បាត់ ទើប​ខ្លួន​បាន​ហៅ​គ្រូពេទ្យ​ឯកជន​ឈ្មោះ​ព្រាប សេ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ម្នាស់ ឃុំ​សំឡី​ស្រុក​កំពង់រោទ៌មក​ចាក់​ថ្នាំ​អោយ ​ខណៈពេល​ដែល​ពេទ្យ​មក​ដល់​បាន​បូម​ថ្នាំ​មួយ​សឺរ៉ាំង ហើយ​ចាក់ទៅលើ​ជនរងគ្រោះ​ឈ្មោះ ប៊ុន ម៉ាប់ មិនទាន់​ទាំង​អស់​ពី​សឺរ៉ាំង​ផង ស្រាប់តែ​ជន​រងគ្រោះ​មាន​អាកា​រៈរ​មាស់​ក្រហល់ក្រហាយ រួច​បាន​ប្រកាច់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗតែ​ម្ដង ។

​សមត្ថកិច្ច​បាន​អោយដឹង​ទៀតថា​មូលហេតុ​ដែល​បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់​ដោយសារ ប្រតិកម្ម​ថ្នាំ​។​

​ចំណែកឯ​ជនសង្ស័យ​ជា​គ្រូពេទ្យ​ឯកជន​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ដើម្បី​សាកសួរ​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​។​

​ចំពោះ​ករណី​គ្រូពេទ្យ​ចាក់​ថ្នាំ​ស្លាប់​មនុស្ស​នេះ​ បើ​តាម​ប្រជាពលរដ្ឋ​នៅ​ឃុំ​សំឡី​បានឲ្យដឹង​ថា​ ៖ គ្រូពេទ្យ​ឈ្មោះ​ព្រាប សេ គាត់​ចេះ​ជំនាញ​ពេទ្យ​នេះ​ពុំ​មាន​សាលា​ច្បាស់លាស់​នោះ​ទេ​ ដោយ​ចេះ​ចាក់​ថ្នាំ​តាំងពី​សម័យ​ប៉ុលពត​មក​ម្លេះ ​ហើយ​បន្ត​អាជីព​នេះ​រហូតដល់​បច្ចុប្បន្ន រយៈកាល​កន្លង​មក​ធ្លាប់​ត្រូវបាន​មន្ទីរជំនាញ​ហៅ​មក​អប់រំ​ផង​ដែរ ​តែ​គាត់​នៅតែ​ដើរ​ព្យាបាល​គេ​ដដែល​ ទើប​ភ្លាត់ស្នៀត​ចាក់​ថ្នាំ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​តែ​ម្តង​ ។​ ប្រភព​បន្តទៀតថា ​គាត់​ព្យាបាល​មិន​ថា​មនុស្ស​សត្វ​នោះទេ​គឺ​ចាក់​ទាំងអស់​ទាំង​សត្វ​ក្របី​គោ​និង​មនុស្ស​អោយ​តែ​ត្រូវ​គាត់​ជួយ​ព្យាបាល​ ៕ ដោយ ៖ វ៉ៃកូ​

 

spot_img
×