Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ចៅ ភិរុណ មានប្រសាសន៍ថា ៖ ​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋានមាន​តួនាទីលើកកម្ពស់កិច្ចសហការ សម្របសម្រួល​ក្នុង​ការដោះស្រាយ​បញ្ហា​នានា​នៅ​មូលដ្ឋាន​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ លោក ចៅ ភិរុណ​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​ស្វាយ​ជ្រំ​បាន​ថ្លែងថា​ក្រុមការងារ​ថ្នាក់ជាតិ​មាន​តួនាទី​សំខាន់​ណាស់​ដើម្បី​លើកកម្ពស់​កិច្ចសហការ​សម្របសម្រួល​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន​។​

​ការ​ថ្លែង​របស់លោក ចៅ ភិរុណ​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​ស្វាយជ្រំ​ដែល​មាន​ការចូលរួម​ពី​ក្រុម​ការងារ​ជាច្រើន​រូប​នៅ​ព្រឹក​ថ្ងៃទី​៣​ខែ​ឧសភា​ឆ្នាំ​០១៩​នៅ​អគារ​សាល​ប្រជុំ​គណបក្ស​ស្រុក​ស្វាយជ្រំ​។​

​លោក ចៅ​ពិរុណ​បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខ​ទុក​ពី​សម្តេច​តេជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​ជូន​ដល់​អង្គពិធី​ផងដែរ​។​

​លោក ចៅ ភិរុណ​បាន​បន្ថែម​ថា​ការបង្កើ​ត​ក្រុមការងារ​ថ្នាក់ជាតិ​គឺ​ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្តន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

ហើយ​ក៏​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ការបម្រើ​ផលប្រយោជន៍​ជូន​ប្រជាជន​នៅ​មូលដ្ឋាន​ដោយ​ផ្សារភ្ជាប់​រវាង​រាជរដ្ឋាភិបាល​ជាមួយ​នឹង​ប្រជាពលរដ្ឋ តាមរយៈ​ការផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ​នូវ​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ​គោលនយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព​គោលនយោបាយ​តាម វិស័យ​ដូចជា សភាព​ការរួម​របស់​ប្រទេសជាតិ ដោយ​ផ្សារភ្ជាប់​សភាពការណ៍​នៅ​មូលដ្ឋាន​។

ទន្ទឹមនឹងនេះ​ក្រុម​ការងារ​ក៏​មាន​តួនាទី​សហការ ជំរុញ​លើក​កម្ពស់ ការទទួលខុសត្រូវ​គ​ណ​នេ​យ្យ​ភាព របស់​ក្រសួង​ស្ថាប័ន​ក៏ដូចជា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ ផ្តល់​សេវា​សាធារណៈ និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​អោយ មាន​ប្រសិទ្ធភាព​តាមរយៈ​ការត្រួតពិនិត្យ តាមដាន និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​គម្រោង ផែនការ​សកម្មភាព​នានា​នៅ​តា​មូលដ្ឋាន​។​

​លោក​បាន​បន្តថា ក្រុម​ការងារ​នេះ ក៏​បាន​ដើរតួនាទី សហការ​រៀបចំ វេទិកាសាធារណៈ ដើម្បី​ស្តាប់ និង​សហការ ដោះស្រាយ​នូវ​រាល់​សំណើ​និង​សំណូមពរ បញ្ហា​ប្រឈម និង​ការលំបាក​នានា របស់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ដោយ​ផ្អែក​លើ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ នានា​។​

​លោក ចៅ ភិរុណ​បាន​បញ្ជាក់​ថា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ស្វាយជ្រំ រដ្ឋបាល​ស្រុក​ត្រូវ​ដាក់​ជូន​នូវ​បញ្ហា​ប្រឈម សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​សុំ​អោយ​បំភ្លឺ និង​ជួយ​ដោះស្រាយ​ពី​មន្ទីរ​ស្ថាប័ន​ដែល​កំពុង​បន្ត​រក​ដំណោះស្រាយ របស់​ក្រុម​ការងារ​ថ្នាក់ជាតិ សមត្ថកិច្ច​របស់​រដ្ឋ​បាល​ស្រុក​និង​មួយ​ចំនួន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​វិនិយោគ​របស់​ឃុំ​ប្រចាំឆ្នាំ​។​

​សូមបញ្ជាក់​ថា​ចាប់តាំងពី​ឆ្នាំ​២០១៤​រហូតមកដល់​ឆ្នាំ​២០១៨​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ស្វាយជ្រំ​បាន​រៀបចំ​វេទិការ​សាធារណៈ​សរុប​១០៦​លើក​មាន​អ្នកចូលរួម​៣៦២៩៣​នាក់​ក្នុងនោះ​ឆ្នាំ​២០១៤​ចំនួន​៩​លើក ២០១៥​បាន​ចំនួន​១៥​លើក ឆ្នាំ​២០១៦​បាន​១៧​លើក ឆ្នាំ​២០១៧ ១៨​លើក​ហើយ​ក្នុង​ឆ្នាំ​២០១៨​កន្លងមក ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ស្វាយជ្រំ​បាន​រៀបចំ​វេទិកា​សាធារណៈ​បាន​ចំនួន​៤៧​លើក​សរុប​វត្តមាន​អ្នកចូលរួម​ចំនួន​១០៥០៨​នាក់​ស្រី​៦៣៥៩​នាក់​ទូទាំង​១៦​ឃុំ​ស្មើនឹង​១៣៩​ភូមិ​នៅ​សល់​១៩​ភូមិ​ទៀត​។​ចំណែកឯ​ក្រុមការងា​រងារ​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៨​ចុះ​មូលដ្ឋាន​ស្រុក​ស្វាយជ្រំ​មាន​២៧​រូប​ស្រី​៥​រូប​ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×