Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ​ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល ​ដែលជាអំណោយ​របស់​លោកជំទាវ​ ម៉ែន សំអន ​ត្រូវបានធ្វើ​ពិធី​បញ្ចុះ​បឋម​សីលា​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​អគារ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជ្រុង​ពពេល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល​ខេត្ត​ស្វាយរៀង​ត្រូវបាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សីលា​នៅ​ព្រឹក​ថ្ងៃទី ៣ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​អ​ធីបតី​ភាព​ឯកឧត្តម​ហែម ពិសិដ្ឋ​អភិបាលរង​ខេត្ត​ស្វាយរៀង​និង​លោក​ឧត្តមសេនីយ៍​ទោ កឹង ឃ​ន ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ។​

បើ​តាម​លោក​ឧត្តមសេនីយ៍​ទោកឹង ឃ​ន​ស្នងការ​នគរបាល​ខេត្ត​បាន​អោយ​ដឹ​ថា​នៅ​ព្រឹក​មាន​ការ​ពិធី​ក្រុង​ពាលី បញ្ចុះ​បឋមសិលា​សាងសង់​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ជ្រុង​ពពេល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រែត ឃុំ​ជ្រុង​ព​ពេល ស្រុក​រំដួល ដែល​អគារ​ប៉ុស្តិ៍​មាន​ទំហំ ៧,៧ គុណ ១៣ ម៉ែត្រ តម្លៃ ១៥,០០០ ដុល្លារ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោកជំទាវ​កិតិ្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង អធិការកិច្ច តាមរយះ​ឯកឧត្តម​ហែម ពិសិដ្ឋ អភិបាលរង អភិបាលខេត្ត​ស្វាយរៀង ។

​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន បានបញ្ជាក់​ថា​ការគិតគូរ​ពី​សុខ​ទុក​និង​កន្លែង​ធ្វើការ​សមរម្យ​របស់​កងកម្លាំង​គឺ​បាន​ផ្តល់​កម្លាំងចិត្ត​ក្នុង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​កាន់តែ​មាន​ប្រសិទ្ធភាព​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​លោក​ឧត្តមសេនីយ៍​ទោកឹង ឃ​ន​ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​និង​លោកនាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត​នេ​ត សាវឿន និង​ថ្នាក់ដឹកនាំ​ខេត្ត​តែងតែ​គិតគូរ​ពី​សុខ​ទុក​របស់​កម្លាំង​ទាំង​នគរបាល​និង​កម្លាំង​ផ្សេងៗ​ទៀត​និង​បាន​ជួយ​កសាង​ប៉ុស្តិ​រដ្ឋបាល អគារ​អធិការដ្ឋាន នានា​នៅ​ខេត្ត​ស្វាយរៀង​ផងដែរ​។​

​ក្នុងនោះ​លោកស្នងការ​បាន​កោត​សើរ​ដល់​ការខិតខំ​ប្រឹងប្រែង​ដល់​កម្លាំង​នគរបាល​យើង​ដែល​បាន​អនុវត្ត​ការងារ​បាន​ល្អ​ប្រសើ​រនា​ពេលកន្លងមក ហើយ​កងកម្លាំង​នគរបាល​គ្រប់​ជាន់ថ្នាក់ ពិសេស​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រូវ​ចូលរួម​ការពារ​សុខសន្តិភាព ត្រូវមាន​ឥរិយាបទ​ទន់ភ្លន់​ជាមួយ​ប្រជាពលរដ្ឋ ផ្តល់​សេវា​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា និង​ត្រូវ​បន្ត​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​៕​ ដោយ ៖ វ៉ៃកូ​

spot_img
×