Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​សេដ្ឋកិច្ចកម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ ស្តីពី “​ចីរភាព​បំណុល សម្រាប់​ចីរភាព​កំណើន​ ចីរភាព​ហិរញ្ញប្បទាន សម្រាប់​ការអភិវឌ្ឍន៍” នៅ​ប្រទេស​បារាំង​

spot_img

​ភ្នំពេញ​ ៖ លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់ ស្តីពី “​ចីរភាព​បំណុល សម្រាប់​ចីរភាព​កំណើន​: ចីរភាព​ហិរញ្ញប្បទាន សម្រាប់​ការអភិវឌ្ឍន៍ (Sustainable Debt for Sustainable Growth: Sound Financing for Development) នៅ​ទីក្រុង​ប៉ារីស​, ប្រទេស​បារាំង នា​ល្ងាច​ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩ ។​

​បើ​តាម​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ កិច្ចប្រជុំ​ជាន់ខ្ពស់​នេះ និង​មាន​ការចូលរួម ពី​សំណាក់​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ ទេសាភិបាល​ធនាគារកណ្ដាល ប្រធាន​ស្ថាប័ន​អន្តរជាតិ ស្ថាប័ន​សិក្សា​ស្រាវជ្រាវ និង​តំណាង​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ឯកជន​ធំៗ មកពី​តាម​បណ្ដា​ប្រទេស​ប្រមាណ 60 លើ​ពិភពលោក​រួមមាន រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​បារាំង ដែល​ជា​ម្ចាស់ផ្ទះ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក ជប៉ុន និង​ទេសាភិបាល​ធនាគារកណ្ដាល​ចក្រភព​អង់គ្លេស ជាដើម​។​

​ក្រោម​ប្រធានបទ “​ចីរភាព​បំណុល សម្រាប់​ចីរភាព​កំណើនៈ ចីរភាព​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​” កិច្ចប្រជុំ​គ្រូ​នឹង​ផ្ដោត ការពិភាក្សា​ទៅលើ​ប្រធានបទ​សំខាន់ៗ រួមមាន យុទ្ធសាស្ត្រ​ក្នុង​ការបំពេញ តម្រូវការ​ហិរញ្ញប្បទាន ដើម្បី​ជំរុញ​ការអភិវឌ្ឍ ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ និង​សម្រេចបាន​នូវ​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដោយ​រួមទាំង​ហិរញ្ញប្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ផងដែរ ព្រមទាំង​វិធីសាស្ត្រ ដែល​ប្រទេស​មាន​តម្រូវការ ហិរញ្ញប្បទាន​សម្រាប់​អភិវឌ្ឍ អាចអនុវត្ត​បាន​ដោយ​ចៀសវាង នូវ​ការ​ជំពាក់​បំណុល​ច្រើន ហួសហេតុ​។​

​ជាមួយគ្នា​នោះ​ដែរ​តាម​ការគ្រោងទុក លោក​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់​គម្រោង​ធ្វើ​នូវ​ប្រតិកម្ម លើ​ប្រព័ន្ធ​បណ្ដាញ​បញ្ជូន និង​ចែកចាយ​អគ្គិសនី ក្នុង​ទឹកប្រាក់​ប្រមាណ 29,១ លាន​អឺរ៉ូ ដែល​គម្រោង​នេះ មាន​ទិសដៅ​ក្នុង​ការពង្រីក និង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​អគ្គិសនី ឲ្យមាន​ការវិវឌ្ឍ ទៅរក​ប្រព័ន្ធ​វៃ​ឆ្លាត Smart Grid ដែល​អាច​សម្រួល​យ៉ាងច្រើន ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ បណ្ដាញ​អគ្គីសនី ទង​មូល ក៏ដូចជា បង្កើន​ប្រសិទ្ធភាព​និង​និរន្ត​ភាព ក្នុង​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី នៅ​កម្ពុជា​៕​ ដោយ​៖​កូឡាប​

spot_img
×