Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បញ្ជាក់​មូល​ហេតុ ឆេះ​ស្ថានីយ​ប្រេង​និង​ហ្គាស នៅ​ស្ទឹង​ត្រែង ដោយសារ​ជាងផ្សារដែក​ក្បែរ​ស៊ីទែន​ហ្គាស បណ្ដាលឲ្យ​ផ្ទុះ​ឆេះ​

spot_img

​ខេត្ត​ស្ទឹងត្រែង​ ៖ ពាក់ព័ន្ធ​ករណី​ឆេះ​ស្ថានីយ​ប្រេង និង​ផ្ទះ​នៅ​ខេត្ត​ស្ទឹងត្រែង នគរបាល​ក្រុង​ស្ទឹងត្រែង បានបញ្ជាក់​ថា មូលហេតុ​បណ្ដាលមកពី​ជាងផ្សារដែក​ក្បែរ​ស៊ីទែន​ហ្គាស​បណ្ដាល​ឲ្យ​កម្ទេ​ចដែក​ឆ្លង​ដល់​ស៊ីទែន​ហ្គាស បណ្ដាលឱ្យ​ខូចខាត​យ៉ាងច្រើន​ទ្រព្យសម្បត្តិ​ទាំងស្រុង​តែ​ម្តង ដូចជា​មាស​ប្រាក់​កែវកង​រថយន្ត​និង​ម៉ូតូ​និង​បណ្ដាលឲ្យ​មនុស្ស 5 នាក់​រងរបួស​ផងដែរ​ ។​

​ថ្ងៃ​សុក្ រ​១៤ ​រោច​ ខែ​ចេត្រ​ឆ្នាំកុរ​ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ ឧសភា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​១៨និង០៨​នាទី មាន​ករណី​ឆេះ ស្ថានីយ៍​ប្រេងសាំង​និង​បញ្ចូល​ហ្គាស់ យីហោ ប៉ា ចិន្តា​២ ស្ថិត​នៅ​គីឡូម៉ែត្រ​លេខ​២ ក្នុង​ភូមិ​រាជា​នគរ សង្កាត់​ស្ទឹង ត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង​។​

​ខណៈពេល​នោះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បញ្ជា​ដល់​អង្គភាព​នគរបាល​ពន្លត់​អគ្គីភ័យ​មក​ពី​គ្រប់​ស្រុក-​ក្រុង​ជួយ​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​យ៉ាង​មមាញឹក​ផងដែរ ប៉ុន្តែ​ដោយ​ស្ថានភាព​អគ្គីភ័យ​នេះ​ទ្រង់ទ្រាយ​ធំ​នឹង​ឆេះ​ប៉ះពាល​ពោង​ស្រុក​ហ្គាស់​ថែមទៀត​ផង ធ្វើ​ក្រុម​ពន្លត់​អគ្គីភ័យ​ជួប​ការលំបាក​ខ្លាំងណាស់​។ មក​ដល់​ម៉ោង​២២:០០​នាទី ទីតាំង​មាន​ទំ​ហ៊ុម​នៃ​៣០×៦០m ឆេះ​ម៉ូតូ​ចំនួន​០៤ គ្រឿង និង​រថយន្ត​ចំនួន​០៣ គ្រឿង បណ្តាល​ឲ្យ គ្រោះថ្នាក់​មនុស្ស របួសស្រាល​និង​ធ្ងន់ ចំនួន​០៥​នាក់ ប្រុស​០២​នាក់ ស្រុី​០៣​នាក់ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល នៅ​ប្រទេស​វៀតណាម ​បី​នាក់​ស្រី​។​

​នគរបាល​បានបញ្ជាក់​ថា ករណីនេះ បង្កឡើង​ដោយ​មូលហេតុ ៖ ជាង​ផ្សារ​ដែក​លើ​រថយន្ត (​ក្បែរ​សី​ទែន​ហ្គាស​)៕​ ដោយ ​៖​ កូ​ឡាប

spot_img
×