Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ​ជនពិការ​ជា​ជនរងគ្រោះ នៅក្នុង​ក្រុង​ដូន​កែវ ស្នើសុំ​អោយ​សមត្ថកិច្ច​ជួយ​តាម​ចាប់​ចោរ​ដែល​បាន​លួច​លុយ​ជិត ២​ម៉ឺន​ដុល្លារ​

spot_img

​តាកែវ ៖ គ្រួសារ​តូច​មួយ​ជា​ជនពិការ នៅ​ភូមិ​ស្នោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខំ​រកស៊ី​យ៉ាង​ត្រដាបត្រដួស​ពីរ​នាក់​ប្តី​ប្រពន្ធ ជាង ១០​ឆ្នាំ បាន​លុយ​ជិត ២​ម៉ឺន​ដុល្លារ បំរុង​និង​យក​លុយ​ធ្វើ​ផ្ទះ តែ​ជា​អ​កុសល្យ​ត្រូវ​ចោ​រឬស្យា លួច​ហែក​ជញ្ជាំង កាប់​គាស់​ទូ​រយ​កលុយ​អស់រលីង​គ្មាន​សល់ ។

​ឥឡូវ​ពួកគាត់​រួម​ជាមួយ​កូន​លើកដៃ​សំពះ​ស្នើសុំ​អោយ​សមត្ថកិច្ច​មេត្តា​ជួយ​តាម​ចាប់ចោរ​អោយបាន ព្រោះ​ក្តីសង្ឃឹម​របស់​គាត់​ទាំង​ប៉ុន្មាន​ត្រូវ​បាន​រលាយ​អស់ ដោយសារតែ​ការ​ឆ្វេស​ប្រហែស​ទុក​លុយ​ក្នុង​ផ្ទះ​តូច​មួយ ។ ហេតុការណ៍​ចោរ​លួច​ចូល​គាស់​ផ្ទះ​យក​លុយ​អស់​ជិត ២​ម៉ឺន​ដុល្លារ​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ​២០១៩ ហើយ​ឥឡូវនេះ ទាំង​សមត្ថកិច្ច​ក្រុង និង​នគរបាល​ជំនាញ​លោក​កំពុងតែ​ដុតដៃ ដុតជើង ធ្វើការ​ស្រាវជ្រាវ និង​អង្កេត ដើម្បី​តាម​ចាប់ចោរ​អោយបាន​យក​មក​ចាត់ការ​តាម​នីតិវិធី ។

សូម​បងៗ​សមត្ថកិច្ច​ជួយ​គ្នា​ផង ព្រោះ​អាណិត​គាត់​ណាស់ជា​ជនពិកា​រផង តស៊ូ​រកស៊ី​ទម្រាំ​សន្សំ​លុយ​បាន​មិនដឹង​ជា​លំបាក​យ៉ាងណា​ទេ ៕ ដោយ ៖ តាកែវ​

spot_img
×