Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ទទួលបាន​សេរីភាព​ព្រះអង្គម្ចាស់​អា​រ៉ាប៊ី សា​អូឌីត ត្រូវ​បង់ប្រាក់ ៦​ប៊ី​លាន​ដុល្លារ ជា​ថ្នូរ​

spot_img

បណ្តា​សមត្ថកិច្ច​អា​រ៉ាប៊ី សា​អូឌីត ព្រះអង្គម្ចាស់ និង​ជា​មហាសេដ្ឋី Alwaleed bin Talal ដែល​ទើប​ត្រូវបាន​ចាប់ខ្លួន ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​សង​មកវិញ​យ៉ាងតិច​៦​ប៊ី​លាន​ដុល្លារ ប្រសិនបើ​ចង់​ទទួលបាន​សេរីភាព​។ នេះ​ជា​ខ្ទង់​ប្រាក់​ដែល​រដ្ឋ​រាជ្យ​វង្ស​កាន់អំណាច​សំណូមពរ ប៉ុន្តែ​តួលេខ​ប្រហែល​ពុំមែន​ប៉ុណ្ណឹង​ឡើយ ព្រោះ​មាន​លទ្ធភាព​ច្រើនណាស់ ដែល​គេ​នឹង​ធ្វើការ​រឹបអូស​ទ្រព្យសម្បត្តិ​មួយ​ផ្នែក​របស់ Kingdom Holding ជា​កម្មសិទ្ធិ​របស់​ព្រះអង្គម្ចាស់​រូបនេះ ហើយ​មាន​តម្លៃ​បច្ចុប្បន្ន​លើ​ទីផ្សារ ៩​ប៊ី​លាន​ដុល្លារ​។​

ព្រះអង្គម្ចាស់ Alwaleed bin Talal

​ក្រុម​ព្រះអង្គម្ចាស់​ដែល​ត្រូវ​ឃុំខ្លួន នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ Ritz Carlton ស្ទើតែ​ទាំងអស់ នា​រដ្ឋធានី Riyadh ក្រោយពេល​ត្រូវ​ចាប់ខ្លួន​កាលពី​ខែ ១១ សុទ្ធសឹង​បាន​សង​នូវ​ខ្ទង់​ប្រាក់​ដ៏​សន្ធឹកសន្ធាប់ ទើប​ត្រូវបាន​គេ​ដោះលែង​។​

​តាម​កាសែត​Wall Street Journal, ព្រះអង្គម្ចាស់​Alwaleed ព្រះជន្ម​៦២​ឆ្នាំ គឺជា​អ្នក​មាន​លំដាប់​ទី ៥៧ ពិភពលោក​ជា​មួយ​ទ្រព្យសម្បត្តិ ១៨​ប៊ី​លាន​ដុល្លារ ។ បណ្តា​ប្រភព​ព័ត៌មាន​ឲ្យដឹងថា ព្រះអង្គម្ចាស់​រូប​នេះ​កំពុង​ប្រឹងប្រែង​ចរចា​ជាមួយ​សមត្ថកិច្ច​អា​រ៉ាប៊ីសាអូឌីត បំណង​ទទួលបាន​នូវ​កិច្ចព្រមព្រៀង​ដោះលែង​ខ្លួន​ឲ្យមាន​សេរីភាព​វិញ​។​

ព្រះអង្គម្ចាស់ Alwaleed bin Talal នា​ក្រុង​ឡុង ឆ្នាំ ២០១០

​តួអង្គ​ល្បីល្បាញ​រាប់សិប​នាក់​ដែល​មាន​តាំងពី​ខ្សែ​រាជវង្ស មាន​រដ្ឋមន្ត្រី​រាជវង្ស​និង​បណ្តា​មេខ្លោង​ហិរញ្ញវត្ថុ​ធំៗ កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​សណ្ឋាគារ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​ដិតដាម​ដោយ​ពណ៌​សម្បុរ​នយោបាយ​របស់​រា​ជ​ទីយា​ទ Mohamed bil Salman​។​

​ក្នុង​តួអង្គ​ទាំងនោះ​បាន​យល់ព្រម “​ជាមួយ​ដំណោះស្រាយ​លឿន​” តាមរយៈ​ការប្រគល់​លុយ​សង​ជា​ថ្នូរ​នឹង​សេរីភាព ។ សមត្ថកិច្ច​អា​រ៉ាប៊ីសាអូឌីត ឲ្យដឹងថា ចំនួន​លុយ​ដែល​រឹបអូស​បាន​ពី​យុទ្ធនាការ​នេះ​យ៉ាងតិច ចំនួន ១០០​ប៊ី​លាន​ដុល្លារ​៕ សូ​យ​ន​

 

spot_img
×