Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារ​អូរ​អំបិល​នៅ​ក្រុង​សិរីសោភ័ណ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​

spot_img

​បន្ទាយមានជ័យ ​៖ ឆេះ​ផ្សារ​អូរ​អំបិល ស្ថិតនៅ​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាំងពី​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃទី​៥​ឧសភា​២០១៩​ ។​

​ជាមួយនឹង​ហេតុការណ៍​នេះ​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ បាន​បញ្ចេញ​រថយន្ត​ឈឺ​ច្រើន​គ្រឿង​ដើម្បី​បាញ់​ពន្លត់ភ្លើង​ឆេះ​ផ្សារ​អូ​អំបិល ប៉ុន្តែ​ទោះយ៉ាងណា​ភ្លើង​បាន​ឆេះ​ស្ទើរ​ទាំងស្រុង​បណ្ដាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អីវ៉ាន់​លក់ដូរ​ក្នុង​ផ្សារ​នោះ​ទាំងអស់ បើទោះបីជា​សមត្ថកិច្ច​ខំប្រឹង​បាញ់​ពន្លត់​យ៉ាងណាក៏ដោយ​។ ទោះយ៉ាងណា​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​ក៏ដូចជា​អាជ្ញាធរ​ស្រុក​ក្រុង​មិនទាន់បាន​បញ្ជាក់​អំពី​មូល​ហេតុដែល​បណ្ដាល​ឲ្យ​មាន​អគ្គីភ័យ​ដ៏​សាហាវ​នេះឡើយ​ទេ ប៉ូលិស​បានត្រឹមតែ​អះអាងថា កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​។​

​ចំណែក​អាជីវករ​ទាំងអស់​បាន​សម្ដែង​ការសោកស្ដាយ​យ៉ាង​ពន់ពេក​ដោយសារតែ​ទ្រព្យសម្បត្តិ​ក៏ដូចជា​អីវ៉ាន់​របស់គាត់​ទំនិញ​របស់គាត់​បានក្លាយ​ទៅជា​ចំណី​ព្រះ​អគ្គី​តែមួយ​យប់ ធ្វើអោយ​គាត់​បាត់បង់​មុខរបរ និង​ជំពាក់​បំណុល​គេ ដោយ​ពួកគាត់​បានលើកឡើង​ថា ទំនិញ​ទាំងអស់​ពុំទាន់​ទូទាត់​អោយ​ថ្លៃដើម​គេ​នៅឡើយ ហើយ​ឥឡូវនេះ ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​គ្មាន​សល់ ​៕​ ដោយ​ ៖ ​កូ​ឡាប​

spot_img
×