Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ នឹងធ្វើ​សន្និសីទ​មួយ​បង្ហាញមុខ​ជនសង្ស័យ ដែល​ហ៊ាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច ក្នុងពេល​កំលាំង​ជំនាញ​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​បាទី​

spot_img

​តាកែវ​ ៖ នៅ​ថ្ងៃ​០៥ ឧសភា ឆ្នាំ​២០១៩​នេះ លោកស្នងការ​នគរបាល​ខេត្តតាកែវ នឹង​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ ដែលជា​អ្នក​ហ៊ាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ក្នុងពេល​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ស្នងការ​នគរបាល​ខេត្តតាកែវ ប្រើពេល​អស់​ជាច្រើន​ម៉ោង ទើប​អាច​​បង្ក្រាបបាន​ជនសង្ស័យ​ផ្ទុះអាវុធ​បាញ់​តដៃ​ជាមួយ​កំ​ម្លាំ​ង​នគរបាល នៅ​ស្រុក​បាទី​នេះ​ ។

​សូម​បញ្ជាក់ដែរថា ក្នុងការ​ចុះបង្ក្រាប​នេះដែរ​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ សហការ​ជាមួយ កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រុងទ្រាយ​ធំ នៅ​ភូមិ​ក្រាំង​ក្រ​ចាង ខាងជើង​វត្ត​ពោធិ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ ​។

​ក្រោយ​មានការ​ផ្ទុះអាវុធ​កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ ខណៈ​នេះ​យើង​ធ្វើការ​បង្ក្រាបបាន​ហើយ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ១​នាក់ នឹង​ដកហូត​វត្ថុតាង​មាន កាំភ្លើងខ្លី​១​ដើម ដាវ​ស​ឈ​ម៉ូ​រ៉ៃ​២​ដើម ទូរស័ព្ទ​​៤​គ្រឿង ស្នាប់ដៃ​១ និង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន​ ។

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​នាំខ្លួន​ជនសង្ស័យ​មកកាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​បន្តទៅ​នីតិ​ធី​ច្បាប់ ៕ ដោយ ៖ តាកែវ​

 

spot_img
×