Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​បាទី ទៅកាន់​តុលាការ​

spot_img

​តាកែវ ៖ ជើង​ខ្លាំង​ហ៊ាន​បាញ់​តដៃ​ជាមួយនិង​សមត្ថកិច្ច​ក្នុងពេល​កំលាំង​ជំនាញ​ចុះបង្ក្រាប​ករណី​ជួញដូរគ្រឿង​ញៀន​នៅ​ស្រុក​បាទី ត្រូវបាន​បញ្ជូនទៅ​តុល​ការ​ហើយ​នៅ​រសៀល​ថ្ងៃ​០៥ ខែឧសភា ឆ្នាំ​២០១៩​នេះ ។​

​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ សុខ សំណាង បានអោយដឹងថា ក្នុងការ​ចុះបង្ក្រាប​នេះដែ​កំ​ម្លាំ​ង​នគរបាល​ក្រសួងមហាផ្ទៃ សហការ​ជាមួយ កំ​ម្លាំ​ង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ រូបលោក បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ទ្រុងទ្រាយ​ធំ ឋិត​នៅ​គោលដៅ​ភូមិ​ក្រាំង​ក្រ​ចាង ខាងជើង​វត្ត​ពោធិ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០១៩ ។

ដោយ​ក្នុងពេល​ចុះបង្ក្រាប​នៅផ្ទះ​របស់​ជនសង្ស័យ​កំពុងស្នាក់នៅ​នោះ ស្រាប់តែ​ជនល្មើស​មាន​អាវុធ បាញ់​មកលើ​សមត្ថកិច្ច​របស់​យើង តែ​មិន​បណ្តាលអោយមាន​របួស​ស្នាម​អ្វី​លើ​សមត្ថកិច្ច ភ្លាមនោះ​កំលាំង​របស់​យើង​ក៏បាន​ផ្ទុះអាវុធ​ឡើងលើ​ជាច្រើន​គ្រាប់​ផងដែរ ដើម្បី​គម្រាម​ជនសង្ស័យ​វិញ​រួច​ក៏​ធ្វើការ​ដកថយ​សិន រួច​លោម​ព័ទ្ធ​ទីតាំង​រងចាំ​កងកំលាំង​អន្តរាមគ​ន៏​ពិសេស​របស់​ក្រសួងមហាផ្ទៃ​ចុះ យើង​បានរៀបចំ​ផែនការ​ថ្មី​ក្នុង​ការចូល​បង្ក្រាប ដោយ​ប្រើពេល​អស់​មួយ​កំណាត់​ថ្ងៃ​ទើប​អាច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ យឹម វណ្ណឌី ភេទ ប្រុស អាយុ ២២ ឆ្នាំ ស្រុកកំណើត​ភូមិ​ដូង ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ និង​ដកហូត​វត្ថុតាង​មាន កាំភ្លើងខ្លី​១​ដើម ដាវ​សា​ម៉ូ​រៃ​២​ដើម ទូរស័ព្ទ​៤​គ្រឿង ស្នាប់ដៃ​១ នឹង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន ៕ ដោយ ៖ តាកែវ​

spot_img
×