Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ការងារ​ល្អ​បំផុត អ្នក​អាច​សម្រេចបាន​សមិទ្ធផល​ច្រើន​ក្នុងថ្ងៃនេះ និង​ទទួលបាន​ទំនុកចិត្ត​ពី​អ្នក​រួម​ការងារ ។ ចូល​ព្យាយាម​កសាង​ទំនាក់ទំនង​ជុំវិញខ្លួន​ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ជា​ប្រយោជន៍​ក្នុង​បុព្វហេតុ​នា​ថ្ងៃមុន ។ រឿង​មនោសញ្ចេតនា ក៏​ប្រកបដោយ​ភាពកក់ក្តៅ​ផ្អែមល្ហែម ពុំមាន​ផល​រមាស់​អ្វី​ឡើយ ៕

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ១,២ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ ខាល ថោះ ៕​

ឆ្នាំឆ្លូវ ៖ អ្នក​ត្រូវ​ប្រយ័ត្ន​មនុស្ស​នៅ​ជុំវិញខ្លួន​ឲ្យ​បាន​ច្រើនជាង ព្រោះ​មាន​ជន​ឆ្លៀត​ទាញយក​ប្រយោជន៍​ពី​ចន្លោះប្រហោង​របស់​អ្នក​ដើម្បី​លើកខ្លួន​ឡើង ។ រឿង​ដែល​អ្នក​ត្រូវធ្វើ​ពេល​ប្រឈម​ជាមួយ​គូប្រជែង​គឺ​រក្សា​ទស្សនៈ​គោលជំហ​របស់ខ្លួន​រឹងមាំ ។ ទំនាក់ទំនង​មាន​របស់​អ្នក​រឹងមាំ និង​ស្ថិរភាព ។​

បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ១,៤ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​សំណាង ខ្មៅ , ស ។ ឆ្នាំ​អ្នកយក​អាសា រោង , វក , រកា ៕

​ឆ្នាំខាល ៖ ការងារ​មិនល្អ , អ្នក​ជួប​រឿង​អស់សង្ឃឹម​ច្រើន ។ អ្នក​ក៏​គួរពិនិត្យមើល​ខ្លួនឯង​ឡើងវិញ ។ អាច​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​មិនអាច​ចុះសម្រុង​បាន​ជាមួយ​សមូហភាព​គឺ​ដោយសារ​អ្នក​ពុំ​ព្រម​បើក​ចិត្ត​ឲ្យ​ទូលាយ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៨,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៩ ដល់ ២១ ។ ពណ៌​សំណាង ត្នោត , លឿង ។ ឆ្នាំ​អ្នកយក​អាសា ខាល , មមី , ចរ ៕

ឆ្នាំថោះ ៖ ថ្ងៃនេះ​អ្នក​អាច​ទទួល​បានការ​ដំណើ​ង​តួនាទី​ក្នុង​ការងារ ។ អ្នក​រួម​ការងារ​គាំទ្រ អាច​ឲ្យ​អ្នក​ជឿជាក់​ទទួល​ផ្នែក​រង្វាន់​ដ៏​សក្តិសម​របស់ខ្លួន ។ អ្នក​ក៏ត្រូវ​យកចិត្តទុកដាក់​កសាង និង​ពង្រីក​ទំនាក់ទំនង​របស់ខ្លួន​ឲ្យ​បាន​ច្រើនជាង ។ រឿង​មនោសញ្ចេតនា​ល្អប្រសើរ​ពុំមាន​បញ្ហា​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ២,៩ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​សំណាង កាហ្វេ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , ម្សាញ់ , រកា ៕

​ឆ្នាំរោង ៖ ការងារ បុព្វហេតុ​រីកចម្រើន មួយផ្នែក​គឺ​ដោយសារ​មាន​អ្នក​ជួយ​ជ្រោមជ្រែង ។ ចូរ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​អនាគត​ដ៏​ត្រចះត្រចង់​នាពេលខាងមុខ ។ មនោសញ្ចេតនា​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ​សុខដុមរមនា ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ០,៣ ពិន្ទុ ។ ម៉ោង​ល្អ ១ ដល់ ៣ ។ ពណ៌​សំណាង ប្រាក់ , ស ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , ម្សាញ់ , វក ៕

ឆ្នាំម្សាញ់ ៖ ថ្ងៃនេះ​យីអ៊ុន​រកស៊ី​ឡើង ពិសេស​ចំពោះ​អ្នកជំនួញ ជួញដូរ ។ ប៉ុន្តែ​អ្នក​ត្រូវ​ចេះ​រក្សាខ្លួន​មិនត្រូវ​រត់តាម​ប្រាក់ចំណេញ​ដោយ​ធ្វើ​នូវ​រឿង​ផ្ទុយ​ពី​សម្បជញ្ញៈ ។ អ្នក​ឆ្នាំខាល​អាច​ប្រែជា​ល្បីឈ្មោះ​ដោយសារ​ចរិត​រួសរាយ រាក់ទាក់​របស់ខ្លួន តែ​ក៏​មិន​ចៀស​ផុតពី​មនុស្ស​ច្រណែនឈ្នានីស ត្រូវ​ចេះ​ប្រយ័ត្នប្រយែង​ខ្លួន ។ បរិយាកាស​គ្រួសារ​ពោរពេញ​ដោយ​ភាពកក់ក្តៅ កូនចៅ​ប្រកបដោយ​ដំបូន្មាន ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៣,៥ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង បៃតង , ក្រហម ។ ឆ្នាំ​អ្នកយក​អាសា ថោះ , មមី , កុរ ៕

ឆ្នាំមមី ៖ ថ្ងៃនេះ​អ្នក​ត្រូវធ្វើ​ការងារ​ច្រើន នឿយហត់​ដោយ​គ្មាន​នរណា​ជួយ ។ អ្នកមាន​អារម្មណ៍​ហាក់ដូច​ខ្លួន​ធ្វើការ​ដោយ​គ្មាន​ប្រយោជន៍​ព្រោះ​គ្មាន​នរណា​គេ​ចាប់អារម្មណ៍​ដល់ ។ បរិយាកាស​គ្រួសារ​មិន​ស្រុះស្រួល​ធ្វើ​ឲ្យ​មនុស្ស​ឆ្នាំវក​ចាប់ផ្តើម​ផ្តោត​ការយកចិត្តទុកដាក់​ដ​ល់​មនុស្ស​ក្បែរ​ខ្លួន​នៅ​កន្លែងធ្វើការ​។ ចូរ​រក្សា​ភាពនឹងនរ ប្រសិន​មិន​ចង់​ឲ្យ​សុភមង្គល​គ្រួសារ​បែកបាក ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៣,៩ ពិន្ទុ ។ ម៉ោង​ល្អ ២៣ ដល់ ១ ។ ពណ៌​សំណាង ប្រផេះ , ស ។ ឆ្នាំ​អ្នកយក​អាសា ជូត , ម្សាញ់ , រកា ៕

ឆ្នាំមមែ ៖ ការងារ​អំណោយផល​ល្អ ។ អ្នកមាន​សំណាង​បាន​ជួប​មនុស្ស​ចិត្តល្អ​ជួយ​យកអាសារ​ជ្រោមជ្រែង ។ ពេល​ឃើញ​ឱកាស​នៅ​ចំពោះមុខ កុំ​ស្ទាក់ស្ទើរ គួរ​ក្តាប់​ឲ្យ​ជាប់​១​រំពេច ព្រោះនេះ​នឹង​ជា​ជំហាន​មួយ​ជួយ​ឲ្យ​អ្នក​សម្រេចបាន​ជោគជ័យ​ច្រើនជាង​ទៀត​ក្នុង​អនាគត ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ០,២ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​សំណាង ស្លាបកំភេម , បៃតង ។ ឆ្នាំ​អ្នកយក​អាសា រោង , មមែ , កុរ ៕

​ឆ្នាំវក ៖ ការងារ​ល្អប្រសើរ​និង​អំណោយផល​ល្អ​បំផុត ។ អ្នក​រួម​ការងារ​ស្រឡាញ់​រាប់អាន និង​ជួយ​ជ្រោមជ្រែង​ដោះស្រាយ​គ្រប់​បញ្ហា ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​បែរជា​មិនល្អ ។ ប្រសិនជា​អ្នកមាន​គ្រួសារ​នោះ​ងាយ​មានទំនាស់​ក្នុង​បញ្ហា​អប់រំ​កូនចៅ ។ ចំណែក​អ្នក​នៅ​លីវ​នោះ​កើតមាន​ការមន្ទិលសង្ស័យ​គ្នា ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៧ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​សំណាង ត្នោត , លឿង ។ ឆ្នាំ​អ្នកយក​អាសា ថោះ , រោង , មមី ៕

ឆ្នាំរកា ៖ អ្នក​ត្រូវ​យកចិត្តទុកដាក់​ដល់​ចំណង​មនោសញ្ចេតនា ក្នុងថ្ងៃនេះ ។ ត្រូវ​ទប់​ភាព​ឆេវឆាវ​របស់ខ្លួន​កុំ​ឲ្យ​នាំ​ដល់​ការឈ្លោះប្រកែក​តឹង​សំឡេង ធ្ងន់ធ្ងរ​ជាង​នេះ​អាចធ្វើ​ឲ្យ​ស្នេហា​បែកបាក់ ។ ការងារ​ប្រព្រឹត្ត​ទៅជា​ប្រក្រតី ពុំមាន​បញ្ហា​អ្វី​រំខាន​ចិត្ត តែ​ត្រូវ​បញ្ចៀស​ធ្វើ​កិច្ចការ​ធំ​ក្នុងថ្ងៃនេះ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៥,៧ ពិន្ទុ ។ ម៉ោង​ល្អ ២៣ ដល់ ១ ។ ពណ៌​សំណាង ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ជូត , ចរ , រកា​៕

ឆ្នាំចរ ៖ ការងារ​រលូន​ល្អ មិន​ជួប​ការលំបាក ឬ​ឧបសគ្គ​អ្វី​រារាំង ។ រឿង​មនោសញ្ចេតនា​រីកចម្រើន អ្នក​នៅ​លីវ​អាច​ជួប​មនុស្ស​ដែល​ចុះសម្រុង​គ្នា ទោះបី​ពុំទាន់​ឈានដល់​ស្នេហា តែ​អាច​ស្វែងយល់​ពីគ្នា ហើយ​សន្សឹមៗ​នឹង​ឈានទៅ​បង្កើត​ចំណង​ស្នេហ៍ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៦,៩ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​សំណាង ទឹកក្រូច , ក្រហម ។ ឆ្នាំ​អ្នកយក​អាសា ខាល , ម្សាញ់ , ចរ ៕

​ឆ្នាំកុរ ៖ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្ន​ពាក្យសំដី ព្រោះ​អាច​បង្ក​ការមិន​ពេញចិត្ត មើលស្រាល​ពី​អ្នកដទៃ ។ ការងារ​ជួប​បញ្ហា​ស្មុគស្មាញ​លំបាក​ច្រើន ត្រូវ​តាំងស្មារតី​នឹងនរ​ដើម្បី​ប្រឈម​ដោះស្រាយ ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​បែរជា​ល្អប្រសើរ ពោរពេញ​ដោយ​ភាព​រីករាយ​សុភមង្គល ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៤,៩ ពិន្ទុ ។ ម៉ោង​ល្អ ១ ដល់ ៣ ។ ពណ៌​សំណាង ផ្កាឈូក , ក្រហម ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , វក , រកា ៕

spot_img
×