Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដែនជម្រកសត្វព្រៃ​ស្រែ​ពក បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​នៃ ការ​ស្រូបយក​ទឹក​សន្សើម ពី​បរិយាកាស​ទុក​សម្រាប់​ប្រើប្រាស់​

spot_img

​ខេត្ត​មណ្ឌលគិរី ៖ ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែល​សម្បូរណ៍​ទៅ​ដោយ​ធនធា​ន​ធម្មជាតិ និង​ជីវៈចម្រុះ ព្រមទាំង​ផូស៊ីល ផង​នោះ កាលពី​ពេល​ថ្មីៗ​នេះ ក៏​បាន​បង្ហាញ​អំពី​បច្ចេកវិទ្យា​ថ្មី​សន្លាង​មួយទៀត គឺ​ឧបករណ៍​សម្រាប់​ស្រូប​យក​សំណើម​ជាតិ​ទឹក​ពី​បរិយាកាស ឬ​ទឹកសន្សើម ដើម្បី​ស្ដុក​ទឹក​សម្រាប់​ប្រើប្រាស់ នៅ​គ្រា​ដែល​រដូវក្ដៅ​បាន​ឈាន​ចូល​មក​ដល់​។​

​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍​ឲ្យដឹងថា នេះ​ជា​ឧបករណ៍​ថ្មី​សន្លាង​មួយទៀត ដែល​ជា​បច្ចេកវិទ្យា​ថ្មី ដើម្បី​ស្រូបយក​សំណើម​ជាតិ​ទឹក​ពី​បរិយាកាស ទុក​សម្រាប់​ឲ្យ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ប្រើប្រាស់​។ លោក​ថ្លែងថា «​ឧបករណ៍​នេះ​អាច​ស្រូបយក​សំណើម​ជាតិ​ទឹក ពី​បរិយាកាស​បាន​ប្រមាណ​ជា​២០​លីត្រ​ក្នុង​១​ថ្ងៃ​»​។ លោក​បញ្ជាក់ថា ឧបករណ៍​នេះ គឺជា​ជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​អង្គការ WWF ដែលជា​អង្គការ​ដៃគូ ហើយ​ការ​ស្រូប​យក​ជាតិ​ទឹក​ពី​បរិយាកាស ឬ​ទឹកសន្សើម​នេះ គឺ​អ្នកជំនាញ​ដែល​រៀបចំ​ដំឡើង បាននិងកំពុង​យក​ទឹក​ដែល​ស្រូប​យក​បាន​ទៅ​វិភាគ​សិន ដោយ​មិន​ទាន់​អនុញ្ញាតឲ្យ​ប្រើប្រាស់​ឡើយ​។

​ទន្ទឹមគ្នានេះ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​សហការ​ជាមួយ​អង្គការ​ដៃគូ WWF ត្រៀម​ដឹក​ទឹក​ដោយ​ប្រើ​ស៊ីទែន យក​ទៅ​បង្ហូរ​ចូលទៅ​ក្នុង​ថ្លុក​ត្រពាំង ទឹក​ច្រប់​មួយចំនួន នៅក្នុង​ព្រៃ​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែល​ជា​ទី​ដែល​សត្វព្រៃ​ចូលចិត្ត​មក​ផឹក ជា​ប្រចាំ​ផង​ដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×