Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាណូតបាឡាស្មាច់ បុកជាមួយទូកម៉ាស៊ីន បណ្តាលអោយស្លាប់ស្ត្រីវៀតណាមម្នាក់

spot_img

កំពង់ឆ្នាំង ៖ គ្រោះថ្នាក់ចរាចរផ្លូវទឹក បង្កឡើងដោយ កាណូតបាឡាស្មាច់បុកជាមួយទូកម៉ាស៊ីន បណ្តាលបណ្តាលស្រ្តីវៀតណាមម្នាក់ស្លាប់ឲ្យស្រ្តីវៀតណាមម្នាក់ស្លាប់ កាលពីវេលាម៉ោងជាង៥ ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៩ នៅតាមដងទន្លេ ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យស្ត្រីម្នាក់ ខាងភាគីទូកម៉ាស៊ីន ឈ្មោះ ង្វៀង ធីនឹក អាយុ៤៨ឆ្នាំ បានធ្លាក់ទឹកលិចបាត់ រយៈពេលជាងមួយម៉ោង ទើបរកសាកសពឃើញ។ ដោយឡែកកាណូតបាឡាស្មាច់ ក៏បានលិចបាត់ទៅក្នុងទឹកផងដែរ តែមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ អ្នកបើកកាណូតបាឡាស្មាច់នោះ បានរត់គេចបាត់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×