Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ជំនាញ​បញ្ជាក់ថា រដូវវស្សា​បាន​ខិត​ជិត​មក​ដល់ នៅ​សប្តាហ៍​ទី 3 នៃ​ខែ​ឧសភា​នេះ ខណៈមាន​ភ្លៀង​ផ្គរ​ខ្យល់​កន្ត្រាក់​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ចេញ​សេចក្តីជូនដំណឹង​៖ ស្តីពី ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី 6 ដល់​ថ្ងៃ​ទី 12 ខែ​ឧសភា​ឆ្នាំ 2019​។​

​ក្រសួង​ធនធាន​ទឹក​បាន​លើកឡើង​ថា បន្ទាប់​ពី​ការតាមដាន លើ​ការវិវត្ត​អាកាសធាតុ​ជាប្រចាំ បង្ហាញឲ្យឃើញថា កម្ពុជា​យើង​នៅតែ​បន្ត​ស្ថិត​ក្នុង​ដំណាក់កាល​អន្ត​រកា​ល ឆ្លង​ពី​រដូវប្រាំង​ចូល​រដូវវស្សា​។ ជ្រលង​សម្ពាធ​ទាប បានអូសបន្លាយ​លើ​កម្ពុជា ទន្ទឹម​នឹង​ចលនា​ខ្យល់ បាន​ប្ដូរ​ទិស​មក​រក​ភាព​វិជ្ជមាន​។ ស្អែក​មើល​ស្ថានភាព​បែប​នេះ នឹង​ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​។ ក្នុង​កម្រិត​ខ្សោយ​ទៅ​បង្គួរ​តែ​អាច​កន្លែង​ខ្លះ​មាន​ភ្លៀង​ច្រើន អា​ភាព​រាយប៉ាយ​មិនទាន់​ល្អ​ប្រសើរ​នៅ​ឡើយ ទន្ទឹម​នោះ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់ នៅតែ​បន្ត​ជា​ការគំរាមកំហែង​ដដែល​។ សីតុណ្ហភាព​អតិបរមា ជា​មធ្យម​មាន​ពី 34 ទៅ 37 អង្សា​សេ​។ មកដល់ពេលនេះ កាន់តែ​បង្ហាញឲ្យឃើញថា រដូវវស្សា​ដែល​ឈាន​ចូល​មក​ដល់ នៅ​ដើម​សប្តាហ៍​ទី 3 នៃ​ខែ​ឧសភា ខាងមុខនេះ​។​

​ក្រសួង​ធនធានទឹក បាន​បញ្ជាក់​ប្រាប់​សាធារណជន​ថា មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​៕​ ដោយ​៖​កូឡាប​

spot_img
×