Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ត្រូវ​រថយន្ត​បុក​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​

spot_img

​កោះកុង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា ​នៅវេលា​ម៉ោង ១៣និង១០​នាទី​រសៀល នា​ថ្ងៃ​ទី ០៥ ខែ​ឧសភា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​លើ​ផ្លូវជាតិ​លេខ ៤៨ ចន្លោះ​បង្គោល​គីឡូ​ម៉ែត​លេខ ៤៨-៤៩ ជិត​គល់​ស្ពាន​អណ្តូងទឹក ស្ថិតក្នុង​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង បង្កឡើង​ដោយ​រថយន្ត ០១ គ្រឿង Land cruser ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2R ៩៧៩៨ បើកបរ​ដោយ​ឈ្មោះ ផន ឆៃ​ហួត ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ប៉ប្រក សង្កាត់​កា​កាប ខណ្ឌ័​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​បុក​ម៉ូតូ ០១​គ្រឿង Honda ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ( គ្មាន​ស្លាក​លេខ ) បើកបរ​ដោយ​ឈ្មោះ ហាង ហាន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ( ស្លាប់​នៅ​កន្លែងកើតហេតុ ) បណ្តាលអោយ​ស្លាប់​មនុស្ស ០១​នាក់ ប្រុស ។​

​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា មូលហេតុ ៖ អ្នកបើកបរ​បង្ករ ធ្វេសប្រហែស ខ្វះ​ការ​ប្រុងប្រយត្ន័ ។​

​បច្ចុប្បន្ន សាកសព​បាន​ប្រគល់​អោយ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក ជនបង្ករ​រថយន្ត យើង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​រងចាំ​ការដោះស្រាយ ៕​ ដោយ​ ៖​ កូឡាប​

spot_img
×