Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ម៉ូតូ​មិន​គោរព​ច្បាប់​ចរាចរណ៍ មិន​ឈប់​ភ្លេីង​ស្ដុប​បង្ក​គ្រោះថ្នាក់​ទៅ​បុក​អ្នកជិះ​កង់​បណ្ដាលឲ្យ​រងរបួស​ធ្ងន់ នៅ​ចំណុ​ច​ភ្លេីង​ស្ដុប ផ្លូវជាតិ​លេខ ៤

spot_img

​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា នៅ​ចំណុច​ភ្លេីង​ស្តុប​ថ្មី មុន​មន្ទីរ​សាធារណការ​ខេត្ដ​កំពង់ស្ពឺ ស្ថិត​លើផ្លូវជាតិលេខ​៤ ភូមិ​សំណង់ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន រសៀល​ថ្ងៃ សៅរ៍ ទី ៤ ខែ​ឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង​១៦.២០ នាទី ម៉ូតូ​មួយ​គ្រឿង ម៉ាក ស៊ុយ​ស៊ូ​គី លែ​ត​ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ជិះ​គ្នា​ពីរ​នាក់ បើកបរ​ពី​ខាងកើត​ទៅ​លិច មកដល់​ចំណុច​គោលដៅ​ភ្លេីង​ស្ដុប “​ពណ៌​ក្រហម​មិន​ព្រម​ឈប់ រួច​ព្យាយាម​បើក​ទៅមុខ​ទាំង​បំពាន​” រួច​បាន​ទៅបុក​អ្នកជិះ​កង់​ដែល​កំពុង​ឈប់​ស្ដុប​បណ្ដាលឲ្យ​រងរបួស​ជា​ទម្ងន់​(​បោក​ក្បាល​)​។

​តាម​ការបញ្ជាក់​អោយដឹងពី​ជំនាញ​ចរាចរណ៍ ជន បង្ក​មាន​ឈ្មោះ ពេជ្រ ពន្លឺ ភេទ​ឬ្រុ​ស អាយុ​17 ឆ្នាំ នៅ​ភូមិ​ចំ​បក់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ជា​អ្នក​បើក​ម៉ូតូ រីឯ​អ្នករួមដំណើរ​មានឈ្មោះ ឈួន រដ្ឋា ប្រុស អាយុ 17​ឆ្នាំ នៅ​ភូមិ​តា​គាំ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ លី ថា​វ៉ាន់ ភេទ​ស្រី អាយុ​18​ឆ្នាំ នៅ​ភូមិ​ញរ សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន​។

​បច្ចុប្បន្ន​វត្ថុតាង​ម៉ូតូ​ប្រគល់​ជូន​ការិយាល័យ​ចរាចរណ៍​ខេត្ត រក្សាទុក​បណ្ដោះអាសន្ន រងចាំ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕​ ដោយ​៖​កូឡាប​

 

spot_img
×